- 2015-01-28 17:11:31
- ព័ត៌មាន
Viva ជាអ្នកបើកទីផ្សារដំបូងនាំកេរ្តិ៍ឈ្មោះ Suzuki ឲ្យល្បីរន្ទឺរយៈពេលជាង ២០ ឆ្នាំ
- 2015-01-28 17:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Viva ជាអ្នកបើកទីផ្សារដំបូងនាំកេរ្តិ៍ឈ្មោះ Suzuki ឲ្យល្បីរន្ទឺរយៈពេលជាង ២០ ឆ្នាំ
ចន្លោះមិនឃើញ
កាលពីជាង ២០ ឆ្នាំមុន ក្រុមហ៊ុន Suzuki បានណែនាំម៉ូតូស៊េរីដំបូង ជាការប្រកាសក្នុងការបើកទីផ្សារនាំយីហោម៉ូតូជប៉ុនមកក្នុងប្រទេសកម្ពុជា។ ម៉ូតូនោះគឺ Suzuki Viva ដែលជាម៉ូតូម៉ាក Suzuki ដំបូងដែលបានចេញលក់លើទីផ្សារ ហើយដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យម៉ូតូ Suzuki មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងមានការទទួលស្គាល់នៅទីផ្សារអ្នកប្រើប្រាស់។
លោក ចាប ពិសី បុគ្គលិកទំនាក់ទំនងរបស់ក្រុមហ៊ុន OMC ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម៉ូតូ Suzuki បានឲ្យដឹងថា អស់រយៈពេលជិត ២០ ឆ្នាំហើយដែល Suzuki Viva បានបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ១៩៩៧ ជាម៉ាកម៉ូតូ Suzuki ដំបូងគេដែលក្រុមហ៊ុនណែនាំលក់លើទីផ្សារប្រទេសកម្ពុជា។
លោកថា ក្នុងរយៈពេលជាង ២០ ឆ្នាំ Viva បានវិវឌ្ឍខ្លួនជាច្រើនជំនាន់និងក្លាយជាការចងចាំរបស់អ្នកប្រើប្រាស់មួយចំនួន ដែលបានទិញប្រើប្រាស់ម៉ូតូគុណភាពពរបស់ជប៉ុន។
លោកពិសី បានបន្តថា Suzuki Viva បានបន្តអភិវឌ្ឍឥតឈប់ឈរដើម្បីឲ្យស្របទៅតាមការវិវឌ្ឍនៃសម័យកាល និងដែលអាចបម្រើតម្រូវការប្រើប្រាស់របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកបញ្ជាក់ថា Suzuki Viva មានការចាប់អារម្មណ៍ខ្លាំងនិងលក់ដាច់បំផុតក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ២០០៨ អំឡុងមានការផ្ទុះកក្រើកត្រូវប៉ាន់ដីដែលក្នុងមួយខែលក់ចេញមិនក្រោម ៨០០០ គ្រឿងនោះទេ។
លោកបន្តថា បច្ចុប្បន្នViva នៅតែទទួលបានការពេញនិយមពីអ្នកប្រើប្រាស់មួយចំនួន ប៉ុន្តែសន្ទុះគាំទ្រមានការថមថយមិនដូចមុន ដោយសារតែមានការប្រកួតប្រជែងខ្លាំងពីម៉ាកម៉ូតូដទៃទៀត ជាពិសេសការលេចប្រភេទម៉ូតូប្រើលេខអូតូ ដែលកំពុងក្លាយជាទីពេញនិយមសម្រាប់យុវវ័យសម័យថ្មីក្នុងការទិញប្រើប្រាស់។
លោកជឿជាក់ថា ទីផ្សារ Viva នៅតែមានការគាំទ្រ ហើយក្រុមហ៊ុនក៏នៅតែបន្តនាំម៉ូតូនេះមកលក់និងចែកចាយលើទីផ្សារប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ដែលត្រូវការម៉ូតូប្រកបដោយគុណភាពល្អ និងតម្លៃធូរថ្លៃ។
អត្ថបទ៖ ប៊ុណ្ណារ៉ា