• 2014-10-03 21:56:30
  • ព័ត៌មាន

ឥឡូវ​នេះ Nokia លើក​ស្លាក Microsoft យ៉ាង​ចំហ​តែ​ម្តង

  • 2014-10-03 21:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្លាក​ពាណិជ្ជនាម Microsoft ត្រូវ​គេ​លើក​ដំឡើង​នៅ​ខាង​មុខ​អាគារ denano biz center ដែល​ជា​ទីតាំង​អាគារ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ។ ការ​លើក​ស្លាក Microsoft ជំនួស Nokia នេះ នាំ​ឲ្យ​គេ​សង្ស័យ​ថា​ផលិតផល​ទូរសព្ទ​របស់​ Nokia ពិត​ជា​នឹង​ត្រូវ​បាត់​ឈ្មោះ​ពី​ទីផ្សារ​នៅ​ពេល​ខាង​មុខ​នេះ​មែន​ទែន​ហើយ ដូច​ព័ត៌មាន​ចុះ​ផ្សាយ​កន្លង​មក។

 

 

​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Nokia នៅ​កម្ពុជា​​មួយ​រូប​បាន​ឲ្យ​ Sabay ដឹង​ថា ស្លាក​ Microsoft ​នេះ​ក្រុមហ៊ុន​ទើប​តែ​យក​ទៅ​ដំឡើង​នៅ​ខាង​មុខ​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុននៅ​អាគារ denano biz center តាម​បណ្ដោយ​មហាវិថី​ឆេកូស្លូវ៉ាគី​កាល​ពី​ម្សិលមិញ​នេះ។

 

លោក​ថា ការ​លើក​ស្លាក​នេះ​បាន​​​ន័យ​ថា​ Microsoft ពេល​នេះ​បាន​ក្លាយ​ជា​ម្ចាស់​គ្រប់គ្រង​ផលិតផល​ទូរសព្ទ Nokia បន្ទាប់​ក្រុមហ៊ុន​បាន​ទិញ​យក​​សិទ្ធិ​អាជីវកម្ម​ផលិត​ផល​​ទូរសព្ទ​ចល័ត និង​អាជ្ញាប័ណ្ណ​​ប៉ាតង់​​​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ឆ្នាំ ២០១៣។

 

កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Microsoft បាន​ទិញ​យក​អាជីវកម្ម​ផលិត​ផល​​ទូរសព្ទ​ចល័ត និង​អាជ្ញាប័ណ្ណ​​ប៉ាតង់​​​របស់​ក្រុមហ៊ុន​ Nokia ខណៈ​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំងឡង់​មួយ​នេះ ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចល័ត​​ធំ​ជាង​គេ​របស់​ពិភព​លោក បាន​បាត់​បង់​ចំណែក​ទីផ្សារ​ទូរសព្ទ​របស់​ខ្លួន ដោយ​សារ​ផលិតផល​ទូរសព្ទ​របស់​គូ​ប្រជែង​ជាពិសេស​ក្រុមហ៊ុន Apple និង Samsung។ ការ​ទិញ​យក​របស់ Microsoft ធ្វើ​ឲ្យ​គេ​សង្ស័យ​ពី​ការ​ប្រើប្រាស់​ឈ្មោះ​ផលិតផល​ទូរសព្ទ Nokia ​ដែល​ធ្លាប់​ជា​ស្លាក​យីហោ​ទូរសព្ទ​ដ៏​ល្បី​នឹង​​អាច​បាត់បង់​នៅ​ពេល​អនាគត។

 

ចុច​អាន៖ រថក្រោះ​ទំនើប​ និង​ថ្លៃ​បំផុត​ក្នុង​លោក​ ពីរ​ជា​របស់​អាស៊ី​ អាមេរិក​ធ្លាក់​ទៅ​ចុង​គេ​

ចុច​អាន៖ នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន​​ចេញ​ហើយ​ ​តែ​តម្លៃ​ដល់​ទៅ​​​​ ១,៦លាន​ដុល្លារ​ឯណោះ

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់