- 2014-10-03 17:00:07
- ព័ត៌មាន
ស្នាដៃរចនាតួអង្គ Asva The Monkey ឈ្នះពានរង្វាន់នៅប្រទេសជប៉ុន
- 2014-10-03 17:00:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃរចនាតួអង្គ Asva The Monkey ឈ្នះពានរង្វាន់នៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
លើកនេះហ្គេម Asva The Monkey កាន់តែធ្វើឲ្យអន្តរជាតិដឹងច្បាស់ពីស្នាដៃកូនខ្មែរដែលបានទទួលពានរង្វាន់ក្នុងព្រឹត្តិការណ៍ ASEAN Character Award 2014 នៅប្រទេសជប៉ុន។
លោក អៀ អ៊ុយ ជួរមុខរូបទី ២ រាប់ពីឆ្វេង
លោក អៀ អ៊ុយ ប្រធានក្រុម Osja Studio បានឲ្យដឹងថា លោកបានដាក់សំណើដោយយកតួអង្គ Asva ក្នុងហ្គេមខ្មែរ "Asva The Monkey ” ទៅចូលរួមប្រកួតប្រជែងកម្មវិធី ASEAN Character Award 2014។
លោកថា តួអង្គ Asva ទទួលបានការចាប់អារម្មណ៍ខ្ពស់ និងបានឈ្នះពានរង្វាន់មួយក្នុងចំណោមស្នាដៃជាង ៣៣ មកបណ្តាប្រទេសអាស៊ានទាំងអស់ដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះ។
តួអង្គ Asva ដែលទទួលបានពានរង្វាន់ក្នុង ASEAN Character Award 2014
ASEAN Character Award 2014 ជាការប្រកួតប្រជែងស្នាដៃបង្កើតតួអង្គ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ តួអង្គមានដូចជាតួអង្គមានចលនា, ហ្គេម , តួអង្គសៀវភៅកំប្លែង និង តួអង្គខ្សែភាពយន្តជាដើម ។ ការកាត់សេចក្តីគឺមានគណៈកម្មាធិការដែលមានបទពិសោធន៍ជាអ្នកជ្រើសរើសតួអង្គរបស់បេក្ខជនដែលឈ្នះ។
លោក អៀ អ៊ុយ បានបញ្ជាក់ទៀតថា ASEAN Character Award 2014 ជាការរៀបចំជាលើកដំបូង។ ក្រុមលោកបានឡើងទទួលរង្វាន់ ASEAN Character Award 2014 បន្ទាប់ពីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ហ្គេម Tokyo game show 2014 ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។
អានអត្ថបទ៖ ហ្គេមខ្មែរមានការចាប់អារម្មណ៍ពីពលរដ្ឋជប៉ុន
អានអត្ថបទ៖ ទូរទស្សន៍រដ្ឋដ៏ធំរបស់ជប៉ុន NHK ផ្សាយពីហ្គេមខ្មែរបង្ហាញពលរដ្ឋជប៉ុន
អត្ថបទ៖ ដារ៉ាឆានី