- 2015-01-19 17:13:03
- ព័ត៌មាន
Suzuki Address លេងឈ្មោះប្លែកអស្ចារ្យ!
- 2015-01-19 17:13:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki Address លេងឈ្មោះប្លែកអស្ចារ្យ!
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចេញលក់ Let's ស៊េរីថ្មីបានជាងមួយខែ ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូស៊េរីថ្មីសន្លាងមួយទៀតប្រភេទ Scooter ជាមួយការរចនារូបរាងឡូយទាក់ទាញ ឯឈ្មោះក៏ប្លែកអស្ចារ្យគួរឲ្យចាប់អារម្មណ៍។ ម៉ូតូនោះគឺ Suzuki Address ដែលក្រុមហ៊ុន OMC បានណែនាំបង្ហាញនិងសម្ពោធលក់លើទីផ្សារកម្ពុជាកាលពីចុងសប្ដាហ៍មុននេះ។
Suzuki Address ជាប្រភេទម៉ូតូស្វ័យប្រវត្តិកម្ម ស៊ីសាំងតិចដែលក្នុង១លីត្រអាចបើកបរដល់ទៅ ៥៣ គីឡូម៉ែត្រ។ ម៉ូតូនេះបំពាក់បច្ចេកវិទ្យាថ្មី ប្រព័ន្ធប្រេងសាំង FI ជាមួយកម្លាំងម៉ាស៊ីនខ្លាំង 113 cc។ ជាមួយគ្នានេះ វាក៏បំពាក់ប្រព័ន្ធទប់ហ្រ្វាំងក្រោយការពារការរអិល កុងទ័ររចនាដាច់ពីគ្នា ភ្លើងស៊ីញ៉ូនិងភ្លើងហ្រ្វាំងត្រូវបានដាក់បញ្ចូលគ្នា។
ចំណុចពិសេសដទៃទៀតរបស់ Suzuki Address
@ឃ្លុបដាក់ឥវ៉ាន់ក្រោមកែបធំទូលាយ អាចដាក់មួកសុវត្ថិភាពបាននិងសម្ភារៈផ្សេងទៀត @ចំណុះធុងសាំងធំរហូតដល់ ៥.២លីត្រ ងាយស្រួលក្នុងការធ្វើដំណើរផ្លូវឆ្ងាយ @គម្របសោរកុងតាក់សុវត្ថិភាព ជាមួយកុងតាក់បើកកែប @ទ្រនាប់ដាក់ជើងធំទូលាយ @កែបត្រូវបានរចនាឡើងធំនិងវែងធ្វើឲ្យការបើកបរមានលំនឹងនិងផាសុកភាព។
http://youtu.be/ZtH8y7BRl48
លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki បានឲ្យដឹងថា Suzuki Address បានបញ្ចេញលក់ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំមុន និងកម្ពុជាជាទីផ្សារប្រទេសទីពីរនៅតំបន់អាស៊ី។
ប្រិយមិត្តចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែម អាចទាក់ទងក្រុមហ៊ុន OMC ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់និងចែកចាយម៉ូតូ Suzuki ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ឬតាមលេខទំនាក់ទំនង ០២៣ ២២៤ ៨៦៦។
ចុចទីនេះ ដើម្បីទស្សនាការធ្វើបទបង្ហាញបច្ចេកវិទ្យារបស់ Suzuki Address៕
អត្ថបទ៖ ប៊ុណ្ណារ៉ា