• 2015-01-15 18:16:37
  • ព័ត៌មាន

តាម​ពិត Galaxy A7​ បំពាក់ Full HD Display ​មិន​មែន​ HD Display

  • 2015-01-15 18:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Samsung ​បាន​ប្រកាស​ ​smartphone ស៊េរី​ថ្មី​របស់​ត្រកូល Galaxy A គឺ Galaxy A7 កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ថា smartphone មួយ​នេះ​​មាន​អេក្រង់​ទំហំ​ ៥,៥​ អ៊ីញ​ប្រភេទ​ HD Display និង​មាន​កម្រិត​ Resolution 1280 x 720 pixels។

 

 

នេះ​ប្រហែល​ជា​កំហុស​បច្ចេកទេស​របស់ ​Samsung លើ​ការ​ប្រកាស​របស់​ខ្លួន​ តែ​ការ​ពិត​ Galaxy A7 ភ្ជាប់​មក​នូវ​អេក្រង់​ប្រភេទ​ Full HD Display ​​​កម្រិត​ Resolution 1920 x 1080 pixels។

 

រូប​ភាព​ទី​១​បង្ហាញ​ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​ពេល​ប្រកាស​ដំបូង មាន​អេក្រង់​ប្រភេទ​ HD Display ខណៈ​ដែល​ក្រោយ​មក​រូបភាព​ទី​២ ជា​កំណែប្រែ​ថ្មី មាន​អេក្រង់​ប្រភេទ Full HD Display៕

 

 

 

ប្រែ​សម្រួល​៖ សំនៀង ប្រភព៖ geeky-gadgets

មតិយោបល់