- 2015-01-15 16:22:18
- ព័ត៌មាន
Samsung ចង់ទិញ BlackBerry សម្រេចមហិច្ឆតាវាយលុកទីផ្សារ?
- 2015-01-15 16:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចង់ទិញ BlackBerry សម្រេចមហិច្ឆតាវាយលុកទីផ្សារ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung បម្រុងនឹងទិញយកក្រុមហ៊ុន BlackBerry ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារ ដែលខ្ពស់ជាងតម្លៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនកាណាដានេះប្រហែល ៣៨ភាគរយឯណោះ។ នេះបើតាមសារព័ត៌មាន Reuters។
បំណងទិញយកនេះ ក៏ព្រោះតែក្រុមហ៊ុនកូរ៉េមួយនេះចាប់អារម្មណ៍ចំពោះ Platform ដ៏ពិសេសមួយឈ្មោះ QNX ដែល BlackBerry បានទិញយកពីក្រុមហ៊ុនកាណាដា Quantum Software Systems កាលពីឆ្នាំ ២០១០។ ប្រភពដដែលបានឲ្យដឹងថា ជំនួបពិភាក្សា រវាងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរធ្វើឡើងកាលពីសប្ដាហ៍មុន។
ផ្ទុយទៅវិញខាង BlackBerry បានបដិសេធថា ទាំងអស់នេះគ្រាន់តែជាពាក្យចចាមអារ៉ាម ហើយថាការដែលក្រុមហ៊ុនទាំងពីរបានជួបពិភាក្សាគ្នាដោយស្ងាត់លើប្រធានបទ "ទិញ BlackBerry ពីសំណាក់ Samsung" ក៏ជារឿងមិនពិតដែរ។
កាលពីខែវិច្ឆិកា ឆ្នាំមុន Samsung និង BlackBerry បានចងសម្ពន្ធមិត្តនឹងគ្នាក្នុងការផ្សារភ្ជាប់ Platform របស់ក្រុមហ៊ុនទាំងពីរ ដើម្បីយកមកបំពាក់លើ Smartphone ត្រកូល Galaxy។ នៅក្នុងឆ្នាំដដែល (២០១៤) Samsung ក៏បានទិញយកក្រុមហ៊ុនមួយចំនួនដូចជា Proximal Data និង Printer On ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន៕
តើអនាគតរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីល្បាញផ្នែក QWERTY Keyboard (BlackBerry) របស់កាណាដាមួយនេះនឹងទៅជាយ៉ាងណា? អាចស្រោចស្រង់បញ្ហាខាតបង់ដោយខ្លួនឯង ឬដូច NOKIA?
អាន៖ គម្រោងវាយយកទីផ្សារឆ្នាំ ២០១៥ របស់ Samsung ទំនងណាស់តើ!