• 2014-12-18 18:31:19
  • ព័ត៌មាន

Honda ​នឹង​​ប្រមូល​រថយន្ត​ដែល​​មាន​បញ្ហា​ពោង​សុវត្ថិភាព​​​​​​​ជិត​៥៧ ម៉ឺន​គ្រឿង​​​នៅ​ចិន​​

  • 2014-12-18 18:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honda ​នៅ​ចិន​នឹង​ប្រមូល​រថយន្ត​ជិត​​ ៥៧ ម៉ឺន​​គ្រឿង​ចូល​ក្រុមហ៊ុន​វិញ​ដោយ​សារ​បញ្ហា​ពោង​សុវត្ថិ​ភាព។ នេះ​បើ​តាម​​​ភ្នាក់ងារ​ឃ្លាំ​មើល​គុណភាព​​​របស់​ចិន​​។ ​​ ក្រុមហ៊ុន​​​​ដៃ​គូ​​ Honda ​​​ក្នុង​ប្រទេស​ចិន​បាន​​​សហការ​ជាមួយ​​នាយកដ្ឋាន​រដ្ឋបាល​​​គ្រប់គ្រង​គុណភាព​ ត្រួតពិនិត្យ​​​ចរាចរណ៍​​ផ្លូវគោក​ ​​​(AQSIQ​)​​ ​​​ដើម្បី​​​ប្រមូល​រថយន្ត​ប្រមាណ​ជា​​ ៥៥៣ ២៦៤ គ្រឿង​ចាប់​ពី​​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥​ខាងមុខ​​​​តទៅ។ ​នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាប័ន​រដ្ឋាភិបាល​ខាងលើ។

ប្រភេទ​រថយន្ត​ដែល​​នឹង​ត្រូវ​​ប្រមូល​​​ទៅវិញ​នោះ​រួម​មាន​ម៉ូដែល​ Accord sedans ចំនួន ៥២៧ ១៣៦ គ្រឿង ដែល​ផលិត​ដោយ​​ក្រុមហ៊ុន GAC-Honda​​ (​ក្រុមហ៊ុន Guangzhou Automobile Group សហការ​ជា​មួយ​ Honda) ​ ដែល​ផលិត​ក្នុង​ចន្លោះ​ឧសភា​ឆ្នាំ ២០០២ ដល់​​​ខែ​ធ្នូ​ ឆ្នាំ​ ២០០៧​ ​ និង ម៉ូដែល(MPVs) ចំនួន​២៦ ១២៨​ គ្រឿង​ផលិត​ដោយ​ក្រុមហ៊ុន Dongfeng-Honda (​ក្រុមហ៊ុន  Dongfeng Motor Group សហការ​ជា​មួយ​ Honda)​ ដែល​​​​បាន​ផលិត​ក្រោម​ឈ្មោះ​ Brand Elysion ចន្លោះ​ពី​ខែ មិថុនា ឆ្នាំ​ ២០១២ ​ដល់​​ ខែ​មិថុនា ឆ្នាំ​ ២០១៤ ។

​​​ស្ថាប័ន​ដដែល​បាន​​​បន្ថែម​នៅ​ក្នុង​​របាយការណ៍​ទៀត​ថា​​ រថយន្ត​ទាំង​នេះ​​គឺ​មាន​កំហុស​បច្ចេកទេស​នៅ​លើ​ពោង​សុវត្ថិ​ភាព​​​​​នៅ​កន្លែង​អ្នក​បើក​បរ​​ដែល​​អាច​ផ្ទុះ​​​បំបែក​បំណែក​តូចៗ​​​​​​​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បរ។​

លើស​ពី​នេះ​ GAC-Honda​ ​ក៏​នឹង​​ប្រមូល​​រថយន្ត​ម៉ូដែល​ Fit Saloons ចំនួន​ ១៦ ៥០៥ គ្រឿង​ដែល​ផលិត​ក្នុង​ចន្លោះ​ខែ​​តុលា​ឆ្នាំ​ ២០០២ ដល់​​​ខែ​ធ្នូ​ឆ្នាំ​២០០៣ ​​​ដែល​មាន​បច្ចេកទេស​ដូច​គ្នា​ផង​ដែរ​។

 

​របាយការណ៍​មិន​បាន​​​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ផលិត​ ពោង​សុវត្ថិភាព​​​​ទេ ប៉ុន្តែ​កាសែត​​ Nikkei របស់​ជប៉ុន​បាន​ចុះ​​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា​ ក្រុមហ៊ុន​ Honda នឹង​បន្ត​​​​​ប្រមូល​រថយន្ត​ដែល​​​​បំពាក់​ពោង​សុវត្ថិភាព​ផលិត​ដោយ​ក្រុមហ៊ុន​​ Takata​ ​​ទូទាំង​ពិភពលោក​ ១៣ លាន​គ្រឿង​​ ក្រោយ​មាន​​៥ ​នាក់​​​​ស្លាប់​​​ដោយ​សារ​ពោង​សុវត្ថិភាព​នេះ​។ ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​​គឺ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ដែល​ប្រើប្រាស់​រថយន្ត​ Honda City​​ ខណៈ​រាប់សិប​នាក់​ផ្សេង​ទៀត​រងរបួស៕

 

អាន៖ ស្រោម​ទូរសព្ទ​​ការពារ​ iPhone 6/6 Plus ​​​ធ្លាក់​​​មិន​បែក​​ ​ប៉ះ​ទឹក​មិន​ជ្រាប​

 

ប្រែ​សម្រួល៖ ​សំនៀង​ ប្រភព៖ transport.asiaone

មតិយោបល់