• 2014-12-16 21:43:59
  • ព័ត៌មាន

អគ្គនាយក​ថ្មី RMA មាន​ផែនការ​យុទ្ធសាស្ត្រ​យ៉ាង​ណា ក្រោយ​ចូល​កាន់កាប់​តំណែង​កំពូល?

  • 2014-12-16 21:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RMA បាន​ដំណើរការ​​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ បន្ទាប់​ពី​ប្រទេស​កម្ពុជា​​បាន​​ឈាន​ទៅ​​អនុវត្ត​​​​សេដ្ឋកិច្ច​​​ទីផ្សារ​សេរី​។

 

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA

 

ដោយ​​ចាប់ផ្ដើម​ក្នុង​​ឆ្នាំ ១៩៩២ បច្ចុប្បន្ន RMA ​មាន​​ក្រុមហ៊ុន​ចំណុះ​ជា​ច្រើន​​មាន​ដូចជា ក្រុមហ៊ុន RMA Cambodia ដែល​​នាំ​ម៉ាក​រថយន្ត​ល្បី​ៗ​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដូចជា Ford, Jaguar, Land Rover, ក្រុមហ៊ុន Express Food Group ដែល​មាន​ហាង​អាហារ​បែប​ទំនើប​ដូចជា The Pizza Company, BBQ Chicken និងហាង​ការ៉េម​ស្វេនសេន, ក្រុមហ៊ុន​ហិរញ្ញប្បទាន RMA Finance និង​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទើប​បើក​ក្រុមហ៊ុនរថយន្ត AVIS​ ដែល​​អតិថិជន​អាច​​ជួល​​រថយន្ត​ទំនើបៗ​ប្រើប្រាស់​​បាន​ថែម​ទៀត​ផង​។

 

ដោយ​ឡែក​ថ្មីៗ​នេះ​ ក្រុមហ៊ុន RMA ​ទើប​តែងតាំង​អគ្គនាយក​ថ្មី​លោក ងន សាំង ដើម្បី​ដឹកនាំ​គ្រប់គ្រង​ក្រុមហ៊ុន RMA ប្រចាំ​នៅ​កម្ពុជា បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Rami Sharaf ដែល​ត្រូវ​ទៅ​ដឹកនាំ​នៅ​ក្រុមហ៊ុន​ផ្សេង​ទៀត។ តើ​អគ្គ​នាយក​ថ្មី​រូប​នេះ​មាន​ផែនការ​បែប​ណា ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុមហ៊ុន RMA ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​បន្ថែម​ទៀត សម្រាប់​ពេល​អនាគត។ Sabay បាន​ជួប​សម្ភាសន៍​ពិសេស​មួយ ដើម្បី​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ទីផ្សារ និង​ផែនការ​នានា​សម្រាប់​ពេល​អនាគត​របស់​ក្រុមហ៊ុន RMA ក្រោម​ការ​ដឹកនាំ​និង​គ្រប់គ្រង​ពី​នាយក​គ្រប់គ្រង​ថ្មី។

 

Sabay៖ តើ​អ្វី​ធ្វើ​ឲ្យ RMA អាច​ឈរ​ជើង​រឹងមាំ​និង​មាន​ការ​វិវឌ្ឍ​រីកចម្រើន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ? ងន សាំង៖ យើង​បាន​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ចាប់តាំង​ពី​យើង​ឈាន​ជើង​ផ្តើម​អាជីវកម្ម​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ដោយសារ​យើ​ង​មាន​​​ដៃគូ​សហការ​​ដ៏​ល្អ ក្នុង​ការ​នាំ​ផលិតផល​ដែល​មាន​ស្តង់ដា ប្រកប​ដោយ​គុណភាព ​ទើប​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ជាវ​និង​ប្រើប្រាស់​ផលិតផល​របស់​យើង។

 

Sabay៖ អ្វី​ជា​ជោគជ័យ​ដែល RMA សម្រេច​បាន​សម្រាប់​ការ​ឈរ​ជើង​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា? ងន សាំង៖ យើង​អាច​និយាយ​បាន​ថា​យើង​សម្រេច​បាន​លទ្ធផល​មិន​នឹក​ស្មាន​ដល់។ វត្តមាន​និង​ការ​យល់​ដឹង​ពី​ច្បាស់​ពី​ទីផ្សារ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន RMA បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ។ RMA បាន​ក្លាយ​ជា​​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​ម៉ាក​រថយន្ត​ល្បីៗ​ជា​ច្រើន​។ ​ក្នុង​ឆ្នាំ ២០១៤ យើង​ទើប​តែ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ​ម៉ាក​រថយន្ត​ថ្មី​ដ៏​ប្រណិត Jaguar និង Land Rover នៅ​កម្ពុជា​បន្ថែម​ពី​លើ​រថយន្ត Ford ដែល​​នេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​យ៉ាង​សម្បើម​របស់​ក្រុមហ៊ុន។

 

Sabay៖ តើ​ការ​ទទួល​បាន​ជោគជ័យ​និង​គាំទ្រ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​មែន​ទេ? ងន សាំង៖ ការ​ពិត​​​ការ​ទទួល​បាន​ជោគជ័យ​និង​ការ​គាំទ្រ​ក៏​មិន​ងាយ​ស្រួល​នោះ​ដែរ។ យើង​មាន​ផែន​ការ​និង​យុទ្ធសាស្រ្ត​ច្បាស់​លាស់ ដើម្បី​អាច​សម្រេ​ច​បានជោគជ័យ​។

 

Sabay៖ តើ​អ្វី​ជា​ភាព​ប្រឈម​ដែល RMA ជួប​ប្រទះ​និង​ត្រូវ​មាន​ដំណោះស្រាយ? ងន សាំង៖ សព្វថ្ងៃ​យើង​ឃើញ​មាន​ម៉ាក​ផលិតផល​ថ្មីៗ​ដែល​ជា​គូ​ប្រកួតប្រជែង។ សម្រាប់​បញ្ហា​នេះ យើង​មិន​បារម្ភ​ច្រើន​ទេ​ដោយសារ​យើង​ដឹង​ថា ទីផ្សារ​សេរី​វា​មិន​អាច​ចៀស​ផុត​នោះ​ទេ។ អ្វី​ដែល​សំខាន់​យើង​ពង្រឹង​ខ្លួន​យើង​ឲ្យ​បាន​រឹងមាំ និង​ការ​ស្វែង​រក​អ្វី​ថ្មី​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន។

 

Sabay៖ តើ​វត្តមាន RMA បាន​រួម​ចំណែក​យ៉ាង​ណា​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ? ងន សាំង៖ ក្រៅ​ពី​គិត​លើ​ប្រាក់​ចំណេញ ក្រុមហ៊ុន​ក៏​បាន​រួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ដូចជា​ការ​បង្កើត​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​រយ​នាក់ និង​ការ​នាំ​បច្ចេកវិទ្យា​ដ៏​ទំនើប​សម្រាប់​ជួយ​អភិវឌ្ឍ​​ប្រទេស​កម្ពុជា។

 

Sabay៖ អ្វី​ជា​ផែនការ​អភិវឌ្ឍ​បន្ថែម​របស់ RMA នៅ​ពេល​ខាង​មុខ? ងន សាំង៖ យើង​បន្ត​ការ​នាំ​មក​ផលិតផល​ដូចជា​រថយន្ត​ថ្មីៗ និង​ពង្រីក​នៅ​តាម​ខេត្ត​ក្រុង​នានា ដើម្បី​គាំទ្រ​ដល់​អតិថិជន​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់