• 2014-09-29 22:34:46
  • ព័ត៌មាន

​មាន​​តែ​ជាង ១០ ភាគរយ​រថយន្ត​​ប្រើ​នៅ​កម្ពុជា​ទទួល​ស្គាល់​​ពី​រោងចក្រ​​ផលិត

  • 2014-09-29 22:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​រថយន្ត​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រើប្រាស់​​បច្ចុប្បន្ន​មាន​តែ​ជាង ១០ ភាគរយ ប៉ុណ្ណោះ ដែល​​​ទទួល​ស្គាល់​ពី​រោងចក្រ និង​ដែល​ផលិត​ឡើង​សមស្រប​តាម​ស្ថានភាព​ប្រទេស​កម្ពុជា​។

 

 

លោក​រ៉ាមី សារ៉ាហ្វ ប្រធាន​សមាគម​ឧស្សាហ​កម្ម​​រថយន្ត​កម្ពុជា និង​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន RMA បាន​លើក​ឡើង​ក្នុង​សន្និសីទ​នៅ​ព្រឹក​នេះ​ថា តាម​ការ​វាយតម្លៃ ​រថយន្ត​ដែល​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​កំពុង​​​ប្រើប្រាស់​​ជា​រថយន្ត​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ និង​​ដែល​​មិន​មាន​ការ​ទទួល​ស្គាល់​ពី​រោងចក្រ​ផលិត។

 

"មាន​តែ​ជាង ១០ ភាគរយ​ប៉ុណ្ណោះ​នៃ​រថយន្ត​ដែល​ពលរដ្ឋ​​ប្រើប្រាស់​មាន​ការ​ទទួល​ស្គាល់​ពី​រោងចក្រ ហើយ​​ផលិត​ឡើង​សមស្រប​តាម​ស្ថានភាព​ប្រទេស​កម្ពុជា"។

 

លោក​ព្រមាន​ថា ការ​ប្រើប្រាស់​រថយន្ត​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​អាច​ប្រឈម​គ្រោះថ្នាក់​​ជា​ច្រើន ជាពិសេស​លើ​​កត្តា​សុវត្ថិភាព​។ យ៉ាង​ណា លោក​អះអាង​ថា ឥរិយាបថ​និង​ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​​លើ​ការ​ជ្រើសរើស​រថយន្ត​ប្រើប្រាស់​កំពុង​មាន​ការ​ផ្លាស់ប្តូរ ដោយ​ពួកគេ​បាន​ងាក​មក​ទិញ​​រថយន្ត​ដែល​នាំ​ចូល​ស្រប​ច្បាប់ និង​មាន​ប្រភព​ច្បាស់លាស់ ដែល​មិន​ត្រឹម​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់ ជាពិសេស​ពួកគេ​ក៏​ទទួល​បាន​សេវា​កម្ម​ថែទាំ និង​ជួសជុល​ប្រកប​ដោយ​ស្តង់ដា​ប្រសិន​មាន​បញ្ហា​ក្នុង​ពេល​ប្រើប្រាស់​នោះ​ដែរ។

 

អាន៖នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន​​ចេញ​ហើយ​ ​តែ​តម្លៃ​ដល់​ទៅ​​​​ ១,៦លាន​ដុល្លារ​ឯណោះ….

អាន៖១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​….

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់