• 2014-12-08 15:46:17
  • ព័ត៌មាន

iPhone 6 អាច​យក​មក​ថត​ភាពយន្ត​ខ្លី​បាន​​យ៉ាង​អស្ចារ្យ​!

  • 2014-12-08 15:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 6/6 Plus ដែល​បាន​ប្រកាស​កាល​ពី​ដើម​ខែ​កញ្ញា​ តែង​តែ​ល្បី​​ថា​មាន​កម្រិត​គុណភាព​កាមេរ៉ា​ច្បាស់​ត្រជាក់​ភ្នែក​។​ ពេល​នេះ​​ពិត​ជា​​អស្ចារ្យ​មែន​ដែល​ iPhone 6 ត្រូវ​បាន​យក​មក​ថត​ខ្សែ​ភាព​យន្ត​​ខ្លី​បាន​យ៉ាង​ល្អ។

 

 

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្លី​ដែល​ថត​ដោយ​ iPhone 6 នោះ​មាន​ចំណង​ជើង​ថា "iPhone 6 Short Film: DragonBorn" ដែល​ទិដ្ឋភាព​គ្រប់​ជ្រុង​សុទ្ធ​តែ​ត្រូវ​បាន​​ថត​និង​កាត់​ត​ដោយ​​ប្រើ​ iPhone 6  ទាំង​អស់។ ​​ចំពោះ​កម្មវិធី​មួយ​ចំនួន​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ភាព​យន្ត​ខ្លី​មួយ​នេះ​មាន​ដូចជា  iMovie, Filmic Pro, Efexio, Movie Looks, Gravie និង​ Video Crop។

 

"iPhone 6 Short Film: DragonBorn" ​​ត្រូវ​បាន​បង្ហោះ​លើ​ YouTube ​កាល​ពី​ថ្ងៃ​ទី ៥​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​លោក Matthew Pearce ដែល​ជា​អ្នក​ថត​​និង​កាត់​ត​ភាពយន្ត​ខ្លី​នេះ។ មក​ទល់​ពេល​ឥឡូវ "iPhone 6 Short Film: DragonBorn" មាន​ចំនួន​អ្នក​ចូល​ទស្សនា​ចំនួន​ជាង ៤ម៉ឺន​នាក់​ឯណោះ៕

 

វិដេអូ៖

 

អាន៖ iPhone 6/6 Plus​ កំពុង​កាក់កប​​ ​ស្រាប់​តែ​ចិន​ប្ដឹង​ថា​ ​​​ចម្លង​ម៉ូដ​​​គេ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ youtube

មតិយោបល់