• 2014-12-01 16:48:08
  • ព័ត៌មាន

ក្រុម​ម៉ូតូ​ធំ MSB មិន​ព្រងើយ​កន្តើយ​លើ​​កម្មវិធី​សប្បុរសធម៌

  • 2014-12-01 16:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​មាន​ការ​រវល់​យ៉ាង​ណា ​ក្រុម MSB មិន​ចោល​ឡើយ​ក្នុង​ការ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​​។ ថ្មី​ៗ​នេះ ក្រុម​នេះ​បាន​នាំ​ថវិកា​យក​ទៅ​ផ្តល់​ដល់​អង្គការ​អនាគត​កុមារ​ថ្មី​នៃ​ស្រុក​កៀនស្វាយ ​​ដែល​បាន​មក​ពី​ការ​បរិច្ចាក​របស់​សមាជិក​​​របស់​ក្រុម ​និង​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​នានា។

 

 

លោក​ ណៃ ម៉ូរ៉ាន់​ ប្រធាន​ក្រុម​ ម៉ូតូ​ស្ព័រ​កម្ពុជា (MSB) បាន​ឲ្យ​ដឹង​ថា​ លោក​នៅ​តែ​​បន្ត​ផ្ដល់​អំណោយ​ដល់​កុមារ​កំព្រា​ ឬ ជន​ទី​ទាល់​ក្រ​​ ​ពេល​ដែល​ក្រុម​ជួប​ជុំ​ទំនេរ​ពី​ការ​ងារ ឬមុខ​ជំនួញ​រៀង​ៗ​ខ្លួន។

 

លោក​បញ្ជាក់​ថា​ ការ​ធ្វើ​ដំណើរ​លើក​នេះ​គឺ​មាន​គ្នា​ ៤០ ម៉ូតូ​ធំ ហើយ​មុន​ពេល​ចេញ​ដំណើរ​ក្រុម​លោក​ទាំង​អ្នក​បាន​ទៅ​និង​មិន​បាន​ទៅ​ បាន​ចូល​លុយ​បន្ថែម​តាម​ទឹក​ចិត្ត​ដោយ​សមាជិក​ក្រុម​ខ្លះ ៥ ទៅ ១០ ដុល្លារ​បូក​ពី​លើ​ថវិកា​ដែល​ក្រុម​លោក​បាន​សន្សំ​រាល់​សប្ដាហ៍​ជា​ក្រុម​ ម្នាក់​ ២ ដុល្លារ។

 

ក្នុង​ដំណើរ​បេសកកម្ម​ចែក​អំណោយ​​ក្រុម​ម៉ូតូ​ធំ MSB មាន​ការ​ចាប់​អារម្មណ៍​​សម្រាប់​​ការ​ទទួល​ស្វាគមន៍​ដ៏រាក់ទាក់ របស់​ក្រុម​កុមារ​កំព្រា​​​អង្គការ​អនាគត​កុមារ​ថ្មី​ ដោយ​មាន​ការ​រាំ​របាំ​​បុរាណ​ខ្មែរ​ទទួល​យ៉ាង​អធិកអធម។ ឆ្លៀត​ក្នុង​ឱកាស​នោះ ក្រុម​ម៉ូតូ​ធំ​ក៏​បាន​​ចូល​រួម​លេង​​ល្បែង​កម្សាន្ត​​ រួម​ទាំង​ការ​​ញុំ​បាយ​សាមគ្គី​រួម​គ្នា ដែល​បង្កើត​បរិយាកាស​រីករាយ​ និង​ស្នាមញញឹម​ក្នុង​នាម​ជា​ជាតិ​ខ្មែរ​ដូច​គ្នា​​។

 

 

អាន​អត្ថបទ៖ សេដ្ឋី​រុស្សី​​​​ស្រុក​​ខ្មែរ​​​​​ ឃើញ​ឡាន​ជិះ​ក៏​ញាក់​សាច់​ដែរ

 

អាន​អត្ថបទ៖​ ស្រុក​ណា​មិន​ដឹង ​តែ​​ស្រុក​អាមេរិក​​គេ​យក​ Rolls Royce រត់​តាក់​ស៊ី​

 

អាន​អត្ថបទ៖ Rolls-Royce, 2014 BMW X5 ​, Jaguar XJ, Audi Q7 អង្រួន​ទី​ផ្សារ​ខ្មែរ

 

អាន​អត្ថបទ៖ Rolls-Royce Motor Car បំភ្លឺ​​​ឈ្មោះ​ក្រុមហ៊ុន Rolls-Royce plc

 

អត្ថបទ៖ ដារ៉ាឆានី​​​​

មតិយោបល់