- 2025-01-30 09:09:35
- ព័ត៌មាន
ឃើញគេអួតគ្នា រឿង AI ពេលនេះ Alibaba ទប់លែងជាប់ បញ្ចេញ AI ថ្មីដែរ ឈ្មោះថា Qwen 2.5-Max
- 2025-01-30 09:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេអួតគ្នា រឿង AI ពេលនេះ Alibaba ទប់លែងជាប់ បញ្ចេញ AI ថ្មីដែរ ឈ្មោះថា Qwen 2.5-Max
ចន្លោះមិនឃើញ
ក្រុមហ៊ុន e-commerce យក្សរបស់ចិន Alibaba បានធ្វើការបញ្ចេញ កម្មវិធី AI ថ្មី របស់ខ្លួនមានឈ្មោះថា Qwen 2.5-Max។ ក្នុងការបញ្ចេញកម្មវិធី AI ថ្មីនេះ Alibaba បានអះអាងថា កម្មវិធី បញ្ញាសប្បនិម្មិតរបស់ខ្លួន មានសមត្ថភាព អាចបំពេញការងារបានល្អជាង កម្មវិធី DeepSeek ដែលទើបតែបានធ្វើឱ្យរង្គើល ផ្អើលពិភពលោក កាលពីពេលថ្មីៗនេះ។
ការប្រកាសចេញកម្មវិធី AI ថ្មី ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ របស់ ចិន គឺ ក្រុមហ៊ុន Alibaba ចំពេលដែលពិភពលោក កំពុងប្រកួតប្រជែងគ្នា លើវិស័យបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត។ Alibaba បានធ្វើការអះអាងថា AI របស់ខ្លួនខ្លាំងជាង ChatGPT, DeepSeek និង Meta Llama ទៅទៀត។ នាពេលនេះ កម្មវិធី AI ធំៗ ២ ដែលកំពុងអង្រួនទីផ្សារបច្ចេកវិទ្យាពិភពលោក គឺមកពី ប្រទេសចិន ដែលទី ១ គឹ DeepSeek និង ទី ២ គឺ Qwen 2.5-Max របស់ Alibaba។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងទៅនេះ កម្មវិធី DeepSeek របស់ចិន បានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើល ចំពោះសមត្ថភាពរបស់វា និង ដោយសារតែការចំណាយថ្លៃផលិតកម្មវិធី នេះឡើង គឺចំណាយអស់តែប្រមាណ ៦ លាន ដុល្លារអាមេរិក ប៉ុណ្ណោះ។ ខណៈដែល ChatGPT ត្រូវចំណាយអស់ខ្ទង់ពាន់លានដុល្លារ ដើម្បីអាំចបង្កើតកម្មវិធី AI របស់ខ្លួនឡើងបាន៕