• 2025-01-30 04:03:25
  • ព័ត៌មាន

សកលវិទ្យាល័យដ៏ល្បីរបស់ថៃ ជូឡាឡុងកន នឹងសហការជាមួយ កម្ពុជា ផ្តោតលើវិស័យបច្ចេកវិទ្យា AI

  • 2025-01-30 04:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) របស់ប្រទេសថៃ នឹងពង្រឹងទំនាក់ទំនង លើផ្នែកវិស័យអប់រំ ជាមួយ ប្រទេសកម្ពុជា ដោយផ្តោតលើផ្នែក បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត AI ដែលកំពុងរីកចម្រើនយ៉ាងលឿន ឆាប់រហ័ស នៅលើពិភពលោក។

ការពង្រឹងទំនាក់ទំនង លើផ្នែកវិស័យអប់រំ និង បច្ចេកវិទ្យា AI រវាង ថៃ និង កម្ពុជា គឺនឹងផ្តោតលើទាំងសិស្ស-និស្សិត រួមទាំងប្រជាជនទូទៅ ផងដែរ។ កិច្ចសហការគ្នារវាងប្រទេសទាំង២ ផ្តោតលើការអភិវឌ្ឍន៍ ប្រព័ន្ធអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យា AI។ នាពេលបច្ចុប្បន្ននេះ សកលវិទ្យាល័យ ជូឡាឡុងកន របស់ថៃ បានចូលរួមនៅមួយ Google Cloud ដើម្បី អភិវឌ្ឍន៍ទៅលើ AI tool មួយមានឈ្មោះថា “Chula’s Generative AI Environment for Nurturing Intelligence and Education” ហៅកាត់ថា “ChulaGenie”។ សកលវិទ្យាល័យដ៏ល្បីរបស់ថៃមួយនេះ មានគម្រោងក្នុងការចែករំលែកបច្ចេកវិទ្យា AI របស់ខ្លួនជាមួយប្រទេសដទៃទៀត ដោយក្នុងនោះក៏មាន ប្រទេសកម្ពុជា ផងដែរ។

ជាមួយគ្នានេះ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា (តិចណូ) បាននឹងកំពុងចាប់ផ្តើមបញ្ចូល AI ទៅក្នុងមុខវិទ្យាសិក្សារបស់សាលា រួមមានលើផ្នែក Cyber Security និង Software Engineering។ បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត ក៏ត្រូវបានប្រើប្រាស់ ជាជំនួយជួយដល់ គ្រូបង្រៀន ក្នុង ប្រទេសកម្ពុជា ដើម្បីសម្រួលក្នុងកិច្ចការបង្រៀនប្រចាំថ្ងៃ។

គួរឱ្យដឹងថា កិច្ចសហការលើវិស័យអប់រំ រវាងកម្ពុជា និង ថៃ ត្រូវបានធ្វើឡើង ដោយ គណៈប្រតិភូ នៃសកលវិទ្យាល័យ ជូឡាឡុងកន ដឹកនាំដោយលោកសកលវិទ្យាធិការ Wilert Puriwat បានធ្វើដំណើរទស្សនកិច្ច មកកាន់កម្ពុជា និង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីពេលថ្មីៗនេះ៕

ប្រភព៖ Bangkokpost អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់