- 2025-01-29 06:49:22
- ព័ត៌មាន
Google Map នឹងប្តូរឈ្មោះ ឈូងសមុទ្រមិកស៊ិក ទៅជា ឈូងសមុទ្រអាមេរិក ស្របតាមបញ្ជា របស់ ត្រាំ
- 2025-01-29 06:49:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Map នឹងប្តូរឈ្មោះ ឈូងសមុទ្រមិកស៊ិក ទៅជា ឈូងសមុទ្រអាមេរិក ស្របតាមបញ្ជា របស់ ត្រាំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google ប្រកាសថាខ្លួននឹងធ្វើការផ្លាស់ប្តូរឈ្មោះ ទីតាំងភូមិសាស្រ្តសំខាន់ចំនួន ២ កន្លែង នៅលើកម្មវិធី Google Map។ ការផ្លាស់ប្តូរឈ្មោះនេះ គឺ Google ធ្វើតាមការចេញបញ្ជា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
ទីតាំងទី ១ នោះគឺ ឈូងសមុទ្រ មិកស៊ីកូ (Gulf of Mexico) មកជា ឈូងសមុទ្រ អាមេរិក (Gulf of America)។ ក្រុមហ៊ុន Google បានបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះថ្មីនៅក្នុងកម្មវិធី Google Map នេះ គឺអ្នកនៅអាមេរិក និង ឃើញឈ្មោះ Gulf of America ចំណែកឯអ្នករស់នៅ មិកស៊ិកកូ នឹងនៅតែឃើញឈ្មោះ Gulf of Mexico ដដែល ហើយអ្នកផ្សេងទៀត នៅជុំវិញពិភពលោក នឹងឃើញឈ្មោះទាំង ២នេះតែម្តង។
ចំណែកទីតាំងទី ២ ដែល Google នឹងធ្វើការផ្លាស់ប្តូរឈ្មោះលើ Google Map ផងដែរនោះ គឺ ភ្នំនៅរដ្ឋ Alaska ឈ្មោះ Denali ទៅជាភ្នំ Mt.McKinley ជំនួសវិញ។
គួរឱ្យដឹងថា កាលពីថ្ងៃស្បថចូល កាន់តំណែងជាប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបទបញ្ជាមួយឱ្យធ្វើការផ្លាស់ប្តូរឈ្មោះទីតាំងភូមិសាស្រ្តសំខាន់ចំនួន ២ ទីតាំង ដោយក្នុងនោះមានដូចជា ឈូងសមុទ្រ មិកស៊ីកូ (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) ហើយភ្នំដែលខ្ពស់ជាងគេនៅអាមេរិក មានទីតាំងនៅរដ្ឋ Alaska គឺភ្នំ Denali ទៅជា ភ្នំ Mt. McKinley វិញ៕