- 2025-01-29 04:27:19
- ព័ត៌មាន
ស្ងាត់ៗ លេចចេញ កម្មវិធី AI ថ្មីមួយ ដាក់ឱ្យប្រើ free មានអ្នកសម្រុក downlaod ចង់គាំង App Store
- 2025-01-29 04:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ លេចចេញ កម្មវិធី AI ថ្មីមួយ ដាក់ឱ្យប្រើ free មានអ្នកសម្រុក downlaod ចង់គាំង App Store
ចន្លោះមិនឃើញ
DeepSeek កម្មវិធី AI ថ្មីរបស់ចិន បានឡើងទៅកាន់កំពូលតារាង នៃ downloads របស់ Apple App Store។ នេះមានន័យថា កម្មវិធី AI ថ្មីនេះ បានវ៉ាជែង ឈរនៅលេខ ១ ហើយបានទម្លាក់ ChatGPT ដែលជាកម្មវិធី AI ល្បីល្បាញពេញពិភពលោកនោះ មកឈរនៅលេខ ២ វិញ។
អ្វីដែលធ្វើឱ្យ កម្មវិធី DeepSeek ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ ដោយសារតែ កម្មវិធី AI របស់ចិនមួយនេះ ចំណាយអស់ថ្លៃតិចតួចប៉ុណ្ណោះលើការផលិតឡើង បើធៀបជាមួយនឹង ChatGPT ដែលចាយថ្លៃផលិតអស់ច្រើនមហាសាល។ ត្បិតថា ជាកម្មវិធីដែលទើបទទួលបានការចាប់អារម្មណ៍នៅជុំវិញពិភពលោក ប៉ុន្តែ វត្តមានរបស់ DeepSeek ធ្វើឱ្យផ្សារហ៊ុនរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានការប្រែប្រួល ជាក់ស្តែង ក្រុមហ៊ុន Nvidia បានធ្លាក់ថ្លៃនៅលើផ្សារហ៊ុន អស់ជិត ៦ រយពាន់លានដុល្លារ អាមេរិក ដែលជាកំណត់ត្រា ធ្លាក់ថ្លៃខ្ពស់បំផុតក្នុង១ថ្ងៃ ក្នុងប្រវត្តិសាស្រ្តអាមេរិក។
DeepSeek ត្រូវបានដាក់ឱ្យ ទាញយក ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS និងជាកម្មវិធី free AI-powered chatbot ដែលប្រព័ន្ធដំណើរការស្រដៀងគ្នា ទៅនឹង ChatGPT។ នេះមានន័យថា វាត្រូវបានគេប្រើប្រាស់ សម្រាប់បំពេញការងារមួយចំនួន ដូចគ្នាទៅនឹងកម្មវិធី ChatGPT ដែរ ហើយ កម្មវិធី DeepSeek មានសមត្ថភាពអាចធ្វើបានល្អ មិនចាញ់ដៃគូ ប្រកួតប្រជែងរបស់វានោះទេ។ ចំណុចពិសេសមួយ ដែលធ្វើឱ្យកម្មវិធីទើបនឹងចេញនេះ អាចទាក់ទាញឱ្យមានអ្នកប្រើប្រាស់ នោះគឺដោយសារតែវា ជាកម្មវិធី free និងជាលក្ខណៈ Open Source ថែមទៀតផង៕