• 2024-09-16 13:00:50
  • ព័ត៌មាន

ជា​មួយ​នឹង​ Gumball 3000 កម្ពុជា​ត្រៀមនឹង​ទទួល​បាន​កំណត់ត្រា​ Guinness នៅ​ទឹក​ដី​អង្គរ​

  • 2024-09-16 13:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​ព្រឹត្តិការណ៍​ Gumball 3000 x Chip Mong បាន​ធ្វើ​ការ​ចាប់​ផ្ដើម​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នឹង​មាន​តារា​ល្បី​ៗលំដាប់​ពិភពលោក​ជា​ច្រើន​បាន​ចូល​រួម​ដូច​ជា​ IshowSpeed, Patrice Evra ជា​ដើម​ដែល​នាំ​មក​នូវ​ការ​ជិះ​ឡាន​ស្ព័រ​ទំនើប​ៗដង្ហែ​ពី​ប្រទេស​វៀតណាម​ មក​ដល់​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​សិង្ហបុរី​។

កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​នៅ​ភ្នំពេញ​ម្សិលមិញ​ ហើយ​ក៏​បាន​បន្ត​នៅ​សៀមរាប​នៅ​ថ្ងៃ​នេះ​ និង​ត្រៀម​នៅ​ថ្ងៃ​ស្អែក​ ទី​១៧ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ខាង​មុខ​ ដោយ​មាន​ការ​ជិះ​ដង្ហែ​ចត​ឡាន​ជា​ក្បួន​នៅ​ទឹក​ដី​អង្គរ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រៀម​នឹង​ទទួល​បាន​កំណត់ត្រា​ Guinness មួយស្ដីពីការតាំងបង្ហាញរថយន្តទំនើបច្រើនបំផុត​នៅ​ថ្ងៃស្អែក​នេះ​៕

ប្រភពរូបភាព៖ Gumball 3000

អត្ថបទ៖ សេរី មង្គល

មតិយោបល់