• 2024-07-24 06:39:03
  • ព័ត៌មាន

ចាប់ពីពេលនេះទៅ រថយន្ត​ក្នុងពិភពលោក លែងមានម៉ាស៊ីន១២ (W12) ទៀតហើយ

  • 2024-07-24 06:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៤ វាថ្ងៃដ៏សោកសៅបំផុត​ក្នុងឧស្សាហកម្មរថយន្ត ដែលលែងមាន​ម៉ាស៊ីន W12 ទៀតហើយ ដោយ​ក្រុមហ៊ុន Bentley បាន​ប្រកាស​បញ្ឈប់​ការផលិតម៉ាស៊ីនដ៏ធំនេះតែម្តង ហើយ​ទម្លាក់ទំហំ​ម៉ាស៊ីនមកកាន់តែតូចវិញ។

Bentley បាន​រៀបចំ​ពិធីមួយ​នៅរោងចក្ររបស់ខ្លួន​ក្នុងប្រទេសអង់គ្លេស ដើម្បីអបអរ​រថយន្ត​៣ម៉ូឌែល​ដែលបំពាក់ម៉ាស៊ីន W12 ចុងក្រោយគេបំផុត គឺ​ម៉ូឌែល Continental GT, Flying Spur និង Bentayga។

អាយុកាលរបស់ម៉ាស៊ីន W12នេះ គឺ ២១ឆ្នាំហើយ ក្រោយពេល Bentley បង្ហាញ​ចេញជា​លើកដំបូង​ក្នុងឆ្នាំ ២០០៣ បំពាក់លើរថយន្ត Continental GT ដែល​ផលិតបានកម្លាំង​ ៥៥២សេះ និង​កម្លាំងរមួល ៦៥០ញូតុនម៉ែត្រ។ មាន​រថយន្តប្រណីតជាច្រើន​ដែលត្រូវបានបំពាក់​ម៉ាស៊ីន W12 នេះ ពោលគឺ​គិតមកដល់ពេលនេះ មានប្រហែលជាង ១០ម៉ឺនគ្រឿង។

នៅក្នុងឆ្នាំ​២០១៥ Bentley បាន​រចនា​ម៉ាស៊ីន W12 ឱ្យកាន់តែល្អប្រសើរ ដោយស៊ីសាំងតិចជាងមុន តែមាន​កម្លាំងរមួលកាន់តែខ្លាំង និងកាត់បន្ថយ​ការបញ្ចេញផ្សែង។

សេចក្តីប្រកាស​របស់ Bentley បាន​រៀបរាប់ថា ម៉ាស៊ីន W12 បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងប្រវត្តិសាស្រ្ត​របស់ Bentley។ វាបាន​ជួយ​ផ្លាស់ប្តូរមុខមាត់​របស់​ក្រុមហ៊ុន ដែល​គួរតែមាន​មោទនភាព​ចំពោះការរចនា អភិវឌ្ឍ និងផលិតម៉ាស៊ីនដ៏អស្ចារ្យនេះ ក្នុងប្រទេសអង់គ្លេស អស់រយៈពេលជាយូរមកហើយ៕

អត្ថបទ៖ សំភី

មតិយោបល់