- 2024-07-10 02:25:58
- ព័ត៌មាន
Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤
- 2024-07-10 02:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤
ចន្លោះមិនឃើញ
ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានដាក់លក់ម៉ូតូថ្មីចំនួនពីរ គឺ Shotgun 650 និង Himalayan ស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលម៉ូតូ Shotgun 650 ត្រូវបានបង្កើតឡើងបង្ហាញពីការលេងស្ទីលប្តូរតាមចំនង់ចំនូលចិត្ត ម៉ូតូ Himalayan ក៏ត្រូវបានធ្វើវិស្វកម្មជាថ្មីសម្រាប់ការធ្វើដំណើរផ្សងព្រេង រួមបញ្ជូលទាំង សមត្ថភាព ភាពសាមញ្ញ និងភាពបត់បែន កាន់តែពិសេសជាងមុន។
ជាមួយនឹងការរចនាបែបអតីតកាលរបស់ខ្លួន retro-futuristic ម៉ូតូ Shotgun 650 នេះ ត្រូវបានបំផុសគំនិតពីរាមច្បងរបស់ខ្លួន គឺម៉ូតូ SG650 Concept ដោយរួមបញ្ចូលជាមួយគំនិតកែច្នៃថ្មី ដែលផ្ដល់ឱ្យអ្នកចូលចិត្តជិះម៉ូតូរាប់ពាន់នាក់នៅលើពិភពលោកអាចតុបតែងលេងស្ទីលនៅលើម៉ូតូនេះបានតាមចិត្តដោយខ្លួនឯង និងតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ Shotgun 650 នឹងមានលក់ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះទៅក្នុងតម្លៃ 6500 ដុល្លា ជាមួយនឹងជម្រើសពណ៌ថ្មីៗប្លែករហូតទៅដល់ ៤ពណ៌ រួមមាន៖ Stencil White, Plasma Blue, Green Drill, និង Sheet Metal Grey ហើយម៉ូតូមួយនេះ អាចនិយាយថា ប្រៀបដូចទៅនឹង កម្មវិធី ultimate canvas ដែលអាចឱ្យម្ចាស់ម៉ូតូធ្វើការឌីហ្សាញផ្ទាល់ខ្លួនបានតាមចិត្ត ដើម្បីបង្ហាញពីស្ទីលរបស់ខ្លួន ហើយឆ្លុះបញ្ចាំងពីការបញ្ចូលគ្នានៃកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង និមិត្តសញ្ញា Royal Enfield DNA ។
មិនតែប៉ុណ្ណោះ ម៉ូតូនេះ ត្រូវបានបង្កើតឡើងនៅក្នុងត្រកូលម៉ូឌែល 650-Twin ដែលមានការទទួលស្គាល់ទូទាំងពិភពលោករបស់ Royal Enfield ។ ហើយ Shotgun 650 គឺជាការតំណាងដល់វប្បធម៌នៃលេងស្ទីលតុបតែងតាមបំណង និងជាជំពូកថ្មីក្នុងការរចនា សម្រាប់ Royal Enfield ជាមួយនឹងចក្ខុវិស័យដ៏ទាក់ទាញនៃអនាគត។
ចំណែកឯម៉ូតូ Himalayan ស៊េរីថ្មី វិញ ដោយផ្អែកទៅលើបច្ចេកវិទ្យា ទំនើប និងចុងក្រោយបំផុតរបស់ Royal Enfield ក្នុងវិស័យយានជំនិះ ម៉ូតូស៊េរីថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa 450 liquid-cooled engine ហើយមានមុខងារបច្ចេកវិទ្យាថ្មីៗរួមបញ្ចូលគ្នា ដែលជួយពង្រឹង និងកែលម្អ បទពិសោធន៍ដំណើរកម្សាន្តផ្សងព្រេងសម្រាប់ម៉ូតូថ្មីកាន់តែល្អជាមុន។ Himalayan ស៊េរីថ្មី ក៏នឹងមានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃចាប់ពី 6500$ ឡើងទៅ ជាមួយនឹងជម្រើសពណ៌រហូតដល់ទៅ ៥ពណ៌រួមមាន៖ Kaza Brown, Slate Poppy Blue, Slate Himalayan Salt, Hanle Black និង Kamet White។
អត្ថាធិប្បាយលើការចេញលក់ម៉ូតូម៉ាកថ្មីចំនួនពីរនៅកម្ពុជានេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក - Royal Enfield មានប្រសាសន៍ថា “ មុនពេលយើងចាប់ផ្តើមធ្វើការលើម៉ូតូ យើងស្រមៃថា អ្នកជិះរបស់យើងចង់បានអ្វី យើងជិះជាមួយពួកគេ ហើយយើងនិយាយទៅកាន់ Globetrotters អ្នករុករក និងអត្តពលិក។ ដោយមានជំនួយពីការយល់ដឹងទាំងនេះ និងបទពិសោធន៍ផ្ទាល់របស់យើង យើងបានសម្រេចចិត្តបង្កើត DNA ដ៏សំខាន់ដែលទាមទារដើម្បីបង្កើតម៉ូតូដ៏ល្អឥតខ្ចោះមួយ។ ទាំង Shotgun និង Himalayan គឺបង្កើតឡើងសម្រាប់អ្នកបើកបរដែលចូលចិត្តនិងស្រលាញ់ការជិះម៉ូតូពិតប្រាកដ។ ខណៈពេលដែល Shotgun 650 គឺជានិមិត្តសញ្ញានៃការរួបរួមនៃសហគមន៍ផ្ទាល់ខ្លួន និងជាការគោរពចំពោះប្រពៃណីដ៏យូរអង្វែងនៃការប្ដូរតាមបំណងម៉ូតូ Royal Enfield ។
Himalayan គឺជាការរួមបញ្ចូលគ្នានៃការយល់ដឹងពីអ្នកជំនាញ បច្ចេកវិទ្យាថ្មី និង DNA ដំណើរផ្សងព្រេងពិតរបស់ Royal Enfield ។ នៅក្នុងប្រទេសកម្ពុជា យើងទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះម៉ូតូរបស់យើងនៅទូទាំងទីក្រុងសំខាន់ៗដូចជា ភ្នំពេញ សៀមរាប។ នេះគឺជាសក្ខីភាពមួយចំពោះម៉ូតូសកលរបស់យើង និងការទទួលយកនូវវប្បធម៌នៃការជិះកង់កម្សាន្តក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែលស្វែងរកអ្នកជិះម៉ូតូនៅលើពិភពលោក - កម្ពុជា។ យើងរំភើបក្នុងការធ្វើឱ្យម៉ូតូទាំងនេះមានសម្រាប់សហគមន៍ជិះក្នុងប្រទេសកម្ពុជា ហើយចង់ឃើញពីរបៀបដែលអ្នកបើកបររបស់យើងបញ្ចូលស្ទីលប្លែកៗរបស់ពួកគេទៅក្នុងម៉ូតូដ៏ពិសេសទាំងនេះ»។
Royal Enfield Shotgun 650 រួមបញ្ចូលគ្នានូវការរចនាបែបអតីតកាល ជាមួយនឹងលក្ខណៈពិសេសទំនើប។ ជាក់ស្ដែងចង្កៀងមុខ ប្រភេទ LED នៅតែបំពាក់ជាទម្រង់ស្រស់ស្អាត ជាមួយនឹង neo-modern nacelle ដែលនៅតែរក្សាបានដូច neo-retro fusion aesthetic ធ្វើការបំភ្លឺកាន់តែច្បាស់។ ម៉ូតូនេះ បំពាក់កុងទ័រប្រភេទ digi-analogue ដែលភ្ជាប់មកជាមួយប្រព័ន្ធរុករកឈ្មោះថា Tripper ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ព័ត៌មានដែលអ្នកបើកបរត្រូវការនៅពេលធ្វើដំណើរចេញក្រៅ។ Shotgun 650 ក៏ភ្ជាប់មកជាមួយ Royal Enfield Wingman ដែលទើបនឹងចេញថ្មី ដែលជាមុខងារក្នុងកម្មវិធីថ្មី ដែលអាចឱ្យអ្នកបើកបរធ្វើបច្ចុប្បន្នភាពលើទីតាំងផ្ទាល់ រួមជាមួយកម្រិតប្រេងសាំង និងប្រេងម៉ាស៊ីន ការរំលឹកសេវាកម្ម និងច្រើនទៀត។ លើសពីនេះ វាក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរដូចជា រន្ធសាក USB ដើម្បីសាកឧបករណ៍ប្រើប្រាស់របស់អ្នកបើកបរនៅពេលធ្វើដំណើរ។
ដោយការបំពាក់ស្នូលជាមួយនឹងត្រកូល 650 Twin ដែលឈ្នះពានរង្វាន់ជាសកល Shotgun 650 បំពាក់ធុងសាំងដែលមានដល់ទៅ ២ជាន់។ ជាងនេះទៅទៀតនោះ ទម្រង់អង្គុយរបស់ម៉ូតូនេះ ត្រូវបានកែតម្រូវឱ្យកាន់តែល្អជាងមុន ដោយការកំណត់ទីតាំងឈ្នាន់ដាក់ជើង និងកម្ពស់កែប 795mm រួមទាំងដៃចង្កូត ធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថា ការបើកបរនឹងល្អ ស្រួលគ្រប់គ្រងម៉ូតូរបស់ខ្លួន ខណៈកែបដ៏ទន់ ត្រូវបានរចនាឡើងដាច់ដោយឡែកយ៉ាងទាន់សម័យ។ ចំណុចពិសេសរបស់ Shotgun 650 មួយទៀតនោះ គឺការបំពាក់បូមថ្មីទំហំ 43mm dia ហើយបូមខាងមុខត្រូវចែកដាច់ពីគ្នាជាមួយការបំពាក់ piston Showa forks ធំៗពីរ រីឯខាងក្រោយបំពាក់ twin tube 5-step ដើម្បីតម្រូវជាមួយ RSU។ គម្លាតរវាងកង់មុខ និងក្រោយ ត្រូវបានរចនាឡើង 1465mm និងចំណុចកណ្តាលទំនាញទាបមករួមគ្នាដើម្បីធ្វើការបើកបរទាំងលើនៅលើផ្លូវហាយវេ និងផ្លូវកាច់កុងច្រើន ផ្ដល់នូវផាកសុខភាព និងភាពសប្បាយរីករាយ។ សំបកកង់ខាងមុខទំហំ 18 អ៉ីញ និងខាងក្រោយ 17 អ៉ីញ រួមផ្សំជាមួយនឹងហ្វ្រាំងឌីស 320 mm និង 300 mm ធានាបាននូវចាប់ហ្វ្រាំងស៊ីបានល្អ ហើយអ្នកបើកបរអាចគ្រប់គ្រងល្បឿនបានទោះក្នុងកាលៈទេសៈណាក៏ដោយ។
ដោយអនុវត្តជាមួយនឹងគោលគំនិតនៃការប្ដូរតាមបំណង និងការកំណត់ស្ទីលផ្ទាល់ខ្លួន គ្រឿងបន្លាស់ម៉ូតូដែលជាតម្រង់ដើមចំនួន 30ប្រភេទ មានដាក់លក់សម្រាប់ Shotgun 650។ វាត្រូវបានរចនាឡើងដើម្បីបញ្ជាក់បន្ថែមនូវភាពទាក់ទាញនៃសោភ័ណភាពនៃវប្បធម៌ទំនៀមទម្លាប់ ដូចជា កញ្ចក់តូចនៅចុងដៃម៉ូតូ កែបពូកសមរាប់តែមនុស្សម្នាក់ យ៉ាន់ស្ព័រ រួមទាំងគ្រឿងផ្សេងៗទៀតដែលអាចមានដាកលក់។ ដូចគ្នានេះផងដែរ ការប្ដូរតាមបំណង គឺមិនអាចបំបែកចេញពី lifestyle បានទេ ដូច្នេះហើយដើម្បី គ្រឿងតុបតែងម៉ូតូច្រើនត្រូវបានបង្កើតឡើងសម្រាប់ Shotgun 650 ដើម្បីស្វែងយល់ពីអនាគតនៃគ្រឿងម៉ូតូរបស់ម៉ាកនេះ។
Royal Enfield Shotgun 650 ត្រូវបានកំណត់ថា មិនមែនត្រឹមតែជាម៉ូតូសម្រាប់ជិះមួយមុខទេ តែផ្ដល់ឱ្យអ្នកបើកបរ ក្នុងនោះរួមមបញ្ចូលនៅ និងបង្ហាញពី lifestyle របស់អ្នកបើកបរផងដែរ។ ជាមួយនឹងការបង្ហាញពីតម្លៃ និងការបើកការកក់ទុក Shotgun 650 គឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងកេរ្តិ៍ដំណែល Royal Enfield ដែលអ្នកបើកបរទាំងអស់ក្លាយជាអ្នកនិទានរឿង ហើយរាល់ម៉ូតូ ដែលជាការបង្ហាញអំពីបុគ្គលម្នាក់ៗ។
ទន្ទឹមនឹងនេះដែរ Royal Enfield ក៏បានប្រកាសពីការដាក់លក់៉ូតូ Himalayan ស៊េរីថ្មីក្នុងប្រទេសកម្ពុជាផងដែរ។ Himalayan ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱ្យតុល្យភាពដ៏ល្អឥតខ្ចោះរវាងសមត្ថភាព និងលទ្ធភាពប្រើប្រាស់។ វា គឺជាម៉ូតូសម្រាប់ដំណើរផ្សងព្រេងដែលមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ។ ម៉ូតូ Himalayan បានបង្ហាញឱ្យឃើញពីខ្លួនឯងម្តងហើយម្តងទៀតថា ជាម៉ូតូដ៏ល្អសម្រាប់ការជិះផ្សងព្រេង។ ម៉ូតូនវ ជាជម្រើសដ៏ល្អរបស់អ្នករុករករាប់ពាន់នាក់នៅទូទាំងពិភពលោក ដែលបានជិះវាឆ្លងកាត់ទីតាំង និងសណ្ឋានដីជាច្រើនកន្លែង ដូច្នេះហើយ ការបង្កើតប្រភេទរងពិសេសនៃដំណើរផ្សងព្រេងដែលពិតប្រាកដ អារម្មណ៍ និងអាចចូលដំណើរការបាន Himalayan ថ្មី បានវិវឌ្ឍពីនេះ ហើយបង្កើតលើសំណើខាងនេះ និអាប់ឌែតកាន់ទែល្អជាងមុនទៅទៀត។
ដូចទៅនឹងស៊េរីមុនដែរ Himalayan ស៊េរីថ្មីនេះ មិនមែនសំដៅលើទេសភាព និងវាយលុកលើដី ជាមួយនឹងសំបកកង់ដ៏រឹងមាំ និងកម្លាំងសេះនោះទេ។ វាត្រូវបានសាងសង់ឡើងដើម្បីទាញយកថាមពលនៃភ្នំ ហិម៉ាឡៃ និងស្ថានភាពលំហូរនៅតំបន់ភ្នំនោះ ដើម្បីឱ្យការរុករក មានភាពងាយស្រួល និងរីករាយ ស្របពេលដែលម៉ូតូនេះមានសមត្ថភាពអាចទៅដល់តំបន់ដាច់ស្រយាលបំផុត។ ការធ្វើឱ្យប្រសើរឡើងរាប់ចាប់ពី ថាមពល ការដំណើរការ និងការគ្រប់គ្រង Himalayan គឺជាម៉ូតូដែលងាយស្រួលជិះ រួមផ្សំជាមួយ light-action clutch ថ្មី និងការឆ្លើយតបបិទបើកដោយរលូនពីប្រព័ន្ធខ្សែភ្លើង ធ្វើការបើកបរកាន់តែងាយស្រួលមិនថានៅលើផ្លូវតូចចង្អៀត ឬ ក៏ផ្លូវចរាចរណ៍កកកុញ។
តួម៉ូតូថ្មី ផ្តល់នូវការពង្រឹងដំណើរការជ្រុង ដើម្បីផ្គូផ្គងថាមពលបន្ថែមរបស់ម៉ាស៊ីននៅពេលជិះលើផ្លូវភ្នំ រីឯកំពស់បាតពីម៉ាស៊ីនមកដី រួមជាមួយនឹងការកែលម្អបូមថ្មី និងអភិវឌ្ឍកម្លាំងបង្វិលជុំពីម៉ាស៊ីន ធ្វើឱ្យការបើកបរនៅលើផ្លូវ Off road កាន់តែងាយស្រួល។ ម៉ូទ័រ Sherpa 450 ថ្មីដែលមានថាមពលខ្លាំង ផ្តល់នូវការកែលម្អដ៏មានប្រយោជន៍ដល់ការជិះលើផ្លូវហាយវេ ក៏ដូចជាការរក្សាបាននូវដំណើរការកាន់តែប្រសើរឡើងនៅរយៈកម្ពស់ខ្ពស់។ ម៉ូតូថ្មីនេះរចនាកំពស់បាតពីម៉ាស៊ីនមកដី ខ្ពស់ជាងមុន ដើម្បីចៀសវាងការជាប់ផុងនៅលើផ្លូវខ្សាច់ ហើយមាន ប្រព័ន្ធរុករកច្បាស់លាស់ និងងាយស្រួលប្រើ ដែលនេះអ្នកបើកបរមិនចាំបាច់ត្រូវការដាក់ GPS ដាច់ដោយឡែកនៅលើដៃចង្កូតឡើយ។
Himalayan ស៊េរីថ្មី មានថាមពល និងកម្លាំងបង្វិលជុំកាន់តែច្រើន ហើយផ្តល់នូវដំណើរការ rpm ដ៏ល្អឥតខ្ចោះ និងនៅតែរក្សាភាពដើមរបស់ Royal Enfield ។ ជាមួយនឹងថាមពលអតិបរមា 40.02PS នៅ 8000rpm និងកម្លាំងបង្វិលអតិបរមា 40Nm នៅ 5500rpm ម៉ាស៊ីន Sherpa ថ្មី 452cc បង្កើតកម្លាំងបង្វិល 90% ចាប់ពី 3,000rpm ឡើងទៅ ផ្តល់ថាមពលដែលអាចបត់បែនបាន ដើម្បីធ្វើដំណើរទៅគ្រប់ទីកន្លែង។ លក្ខណៈពិសេសទាំងនេះ មានប្រយោជន៍បំផុតនៅពេលឡើងភ្នំរអិល ជាពិសេសភ្នំ ហិម៉ាឡៃ ដែលអ្នកបើកបរម៉ូតូផ្សេងហ៊ានឡើងអាចនឹងរអិល។ ការដំណើរការជាមួយនឹងការផ្តល់កម្លាំងបង្វិល ក៏ជួយឱ្យអ្នកបើកបរ និងរួមដំណើរ ធ្វើដំណើរដោយផាសុកភាព ហើយអាចដាក់ជាមួយឃ្លប់ដាក់ឥវ៉ាន់ផងដែរ។
មកជាមួយការបំពាក់តួថ្មី និងម៉ាស៊ីនច្នៃបង្រួមជាងមុន ធ្វើឱ្យមានភាពងាយស្រួលក្នុងការកែទម្រង់មុំអង្គុយរបស់អ្នកបើកបរកាន់តែល្អជាងមុន ជាពិសេសនៅពេលដែលត្រូវបើកបរឈរ។ កន្លែងដាក់ជើងទាំងសងខាង លើម៉ូតូស៊េរីថ្មីនេះ ធំទូលាយជាងមុន ធ្វើឱ្យអ្នកបើកបរអាចគ្រប់ការបើកបរបានល្អជាបងមុន ជាពិសេសពេលបើកបរឈរ ហើយដាក់ជើងចុះនៅលើដីក៏ងាយស្រួលទប់លំនឹងដែរ។ លើសពីនេះ ផ្នែកខាងក្រោយនៃធុងសាំង 17 លីត្រថ្មី ត្រូវបានបង្រួមចុះក្រោម ដែលនេះជួយឱ្យមិនទើសជង្គង់នៅពេលជិះ។ ចំពោះកែបវិញ ម៉ូតូថ្មីនេះ ត្រូវបានបមពាក់មកជាមួយកែប ប្រភេទដោះចេញបាន ដែលអាចឱ្យអ្នកបើកបរងអាចតម្លើងកែបបានដល់ទៅ 20mm ហើយបន្ថែមពីលើកែបស្តង់ដារនេះ ម៉ូតូថ្មីនេះក៏មានបន្ថែមកែបទាប ជាជម្រើសចង់ប្រើមួយណាក៏បាន។ រវាងកែបស្ដង់ដារ និងកែបទាបដែលដាក់បន្ថែម ផ្ដល់ភាពទូលាយដល់អ្នកបើកបរចន្លោះពី 805mm រហូតដល់កម្ពស់កៅអី 845mm ដែលទាំងនេះរួមបញ្ចូលជាមួយការរចនាគេម និងធុងតូចជាងមុន។ ទាំងកៅអីអ្នកឌុប និងអ្នកជិះពីក្រោយ ត្រូវបានឌីហ្សាញឡើងដោយទម្រង់ ដែលផ្ដល់ភាពងាយស្រួល និងផាសុកភាព មិនថាអង្គុយក្នុងរយៈពេលយូរ ឬ ធ្វើដំណើរផ្លូវឆ្ងាយឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះនោះ Himalayan ស៊េរីថ្មីនេះ ភ្ជាប់មកជាមួយគ្រឿងបន្លាស់ម៉ូតូ ៣០ប្រភេទ ដែលសុទ្ធសឹងតែជាគ្រឿងបន្លាស់ថ្មីៗគួរឱ្យទាក់ទាញ។
អំពី Royal Enfield
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, ម៉ូតូភ្លោះប៉ារ៉ាឡែល 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,411 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕