- 2024-07-05 03:33:00
- ព័ត៌មាន
នេះជាប្រទេសទីមួយនៅតំបន់អាស៊ាន ដែល BYD បើកដំណើរការរោងចក្រ EV ជាផ្លូវការ
- 2024-07-05 03:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាប្រទេសទីមួយនៅតំបន់អាស៊ាន ដែល BYD បើកដំណើរការរោងចក្រ EV ជាផ្លូវការ
ចន្លោះមិនឃើញ
ក្រុមហ៊ុន BYD បានបើកដំណើរការរោងចក្ររថយន្តអគ្គិសនីជាផ្លូវការនៅក្នុងប្រទេសថៃ ដែលជារោងចក្រទីមួយនៅតំបន់អាស៊ាន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោយសាងសង់ជាង១ឆ្នាំកន្លងមក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់រោងចក្រនេះ គឺវាបានដំឡើងរថយន្ត BYD Dolphin ដែលជារថយន្តអគ្គិសនីទី ៨លាន របស់ BYD និងបានប្រគល់ជូនអតិថិជន បន្ទាប់ពីក្រុមហ៊ុនចិននេះ បានផលិតរថយន្តប្រភេទនេះអស់រយៈពេល ១៦ឆ្នាំមក។
BYD កំពុងយកប្រទេសថៃ ធ្វើជាជង្រុកនៃការនាំចេញរថយន្តអគ្គិសនីទៅក្នុងតំបន់ និងបណ្តាប្រទេសនានា ដោយរោងចក្រតម្លៃ ៤៩០លានដុល្លារនេះ អាចដំឡើងរថយន្តបាន ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។
ក្រៅពី BYD Dolphin រោងចក្រក្នុងប្រទេសថៃនេះ ក៏នឹងដំឡើងរថយន្តម៉ាក Atto ដែលជារថយន្តអគ្គិសនី SUV និងម៉ាក Seal ដែលជាប្រភេទ Sedan ផងដែរ។ នាពេលខាងមុខ BYD ក៏នឹងដំឡើងរថយន្ត Plug-in Hybrid ម៉ាក Sealion 6 ទៀតផង៕