- 2024-07-01 04:08:26
- ព័ត៌មាន
Toyota ត្រៀមចេញ EV ដែលប្រើប្រព័ន្ធបើកបរអូតូពេញលេញដូច Tesla
- 2024-07-01 04:08:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ត្រៀមចេញ EV ដែលប្រើប្រព័ន្ធបើកបរអូតូពេញលេញដូច Tesla
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីដែលបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញដូច Tesla នៅក្នុងប្រទេសចិន បន្ទាប់ពីចំនួនលក់រថយន្តរបស់ខ្លួនក្នុងទីផ្សារមួយនេះ បាននឹងកំពុងធ្លាក់ចុះ។
រថយន្តអគ្គិសនីដែលបំពាក់ប្រព័ន្ធបើកបរអូតូនេះ គឺនឹងអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង Toyota និងក្រុមហ៊ុនចិន GAC។ រថយន្តនេះ អាចនឹងជាម៉ូឌែល Bozhi 3X ប្រភេទ SUV គ្រោងបញ្ចេញឆ្នាំក្រោយ។
រថយន្ត EV នេះ នឹងបំពាក់ប្រព័ន្ធជំនួយបើកបរសម្រាប់ការចត និងទិសដៅចរាចរលើផ្លូវហាយវេ និងផ្លូវកកស្ទះក្នុងក្រុង។
គួរដឹងថា GAC និង Toyota កំពុងអភិវឌ្ឍន៍ប្រព័ន្ធបើកបរនេះជាមួយក្រុមហ៊ុន Momenta Global ដែលជំនាញ Software បើកបរអូតូ សម្រាប់ក្រុមហ៊ុនរថយន្ត ក្នុងនោះរួមមានទាំង Mercedes-Benz ផងដែរ។
GAC Toyota មានគោលដៅស្តារចំណែកទីផ្សាររបស់ខ្លួនឡើងវិញ ក្នុងប្រទេសចិន ដោយប្រជែងលើបច្ចេកវិទ្យា Hybrid, អាគុយ និងយានយន្តវៃឆ្លាត។ ដូច្នេះ រថយន្តដែលបំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិនេះ នឹងជួយដល់ភាពឈានមុខគេរបស់រថយន្តអគ្គិសនី Toyota ក្នុងប្រទេសចិន៕