• 2024-06-26 08:04:27
  • ព័ត៌មាន

ក្រុមហ៊ុនចិន ផលិតអាគុយសម្រាប់​យន្តហោះអគ្គិសនី ពេលសាកពេញ​អាចហោះបានចម្ងាយ ៣០០០គីឡូម៉ែត្រ

  • 2024-06-26 08:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតអាគុយដ៏ធំបំផុតរបស់​ចិន CATL ដែលស្ថិតក្នុងគម្រោងផលិត​​យន្តហោះអគ្គិសនីមួយ បាន​បង្ហាញ​ក្តីរំពឹងថា អាគុយ​របស់ខ្លួន​នឹង​ជួយឱ្យយន្តហោះ​ ធ្វើដំណើរបានដល់ចម្ងាយប្រហែល ២០០០ ទៅ ៣០០០គីឡូម៉ែត្រ នៅត្រឹមឆ្នាំ​២០២៧-២០២៨។

លោក Robin Zeng ប្រធាន​ក្រុមហ៊ុន CATL បាន​ឱ្យដឹង​ក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំ ដែលធ្វើឡើងនៅក្រុង Dalian ខេត្ត Liaoning ប្រទេសចិនថា នេះគឺជាលើកដំបូងហើយ ដែល​ក្រុមហ៊ុន​បាន​បញ្ចេញព័ត៌មាន​អំពី​ចម្ងាយ​បើកបរ​របស់​យន្តហោះអគ្គិសនី។

គួរដឹងថា គម្រោង​យន្តហោះអគ្គិសនីនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CATL និង ក្រុមហ៊ុនរដ្ឋចិន Commercial Aircraft Corporation បន្ទាប់ពីចូលរួមទុនជាមួយគ្នា​កាលពីខែកក្កដា ឆ្នាំ​២០២៣។

ក្រុមហ៊ុននេះ បានទទួលជោគជ័យរួចមកហើយក្នុងការធ្វើតេស្ត​បើកបរ​យន្តហោះអគ្គិសនីទម្ងន់ ៤តោន ហើយរំពឹងថា នឹងអាច​បន្តធ្វើតេស្ត​លើយន្តហោះទម្ងន់ ៨តោន​ទៀត នៅក្នុងអំឡុងបីបួនឆ្នាំខាងមុខ។

គម្រោងយន្តហោះអគ្គិសនីរបស់ក្រុមហ៊ុន CATL នេះ គឺប្រើប្រាស់​អាគុយប្រភេទ Condensed Battery ដែល១បន្ទះអាចផ្ទុកថាមពលច្រើនជាង២ដង នៃបន្ទះអាគុយ​រថយន្តអគ្គិសនី។ អាគុយ​នេះ ត្រូវបានក្រុមហ៊ុន CATL បង្ហាញ​ចេញកាលពីឆ្នាំមុន សម្រាប់​ប្រើប្រាស់​ក្នុងវិស័យឧស្សាហកម្មយន្តហោះអគ្គិសនី៕

អត្ថបទ៖ សំភី

មតិយោបល់