- 2024-06-21 04:00:14
- ព័ត៌មាន
បើ Staria ជាឡាន EV តើទិញជិះទេ? ព្រោះ២ឆ្នាំទៀត Hyundai នឹងផលិតវាហើយ
- 2024-06-21 04:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ Staria ជាឡាន EV តើទិញជិះទេ? ព្រោះ២ឆ្នាំទៀត Hyundai នឹងផលិតវាហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Hyundai នឹងផលិតរថយន្តវ៉ែនដ៏ល្បីល្បាញបំផុតរបស់ខ្លួន Staria ជាប្រភេទអគ្គិសនីនៅក្នុងឆ្នាំ២០២៦ ដើម្បីសមស្របនឹងច្បាប់បរិស្ថានរបស់អឺរ៉ុប។
ក្រុមហ៊ុនរថយន្តកូរ៉េនេះ បានបញ្ជាក់ថា រថយន្ត MPV អគ្គិសនីនេះ នឹងត្រូវផលិតនៅរោងចក្រ Ulsan ក្នុងប្រទេសកូរ៉េខាងត្បូង នៅដើមឆ្នាំ២០២៦ បន្ទាប់មកផលិតនៅអឺរ៉ុប នាពាក់កណ្តាលឆ្នាំ២០២៦។ រថយន្តអគ្គិសនីនេះ មិនត្រឹមតែលក់នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងនាំយកមកលក់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ រួមមានទីផ្សារធំៗដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី និងថៃ។
Staria EV នឹងបំពាក់អាគុយ NCM ជំនាន់ទី៤ ទំហំ ៨៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ ៣២៤គីឡូម៉ែត្រ ពេលសាកពេញម្តង។ រយៈពេលសាកពី ១០% ទៅ ៨០% ប្រើពេលប្រហែល ២០នាទីប៉ុណ្ណោះ។
Hyundai រំពឹងថា តម្រូវការរថយន្តវ៉ែនអគ្គិសនីនឹងកើនឡើងក្នុងតំបន់អឺរ៉ុប នៅពេលសហភាពអឺរ៉ុបអនុវត្តច្បាប់ Euro 7 ដែលដាក់កំហិតលើការបញ្ចេញផ្សែងចេញពីរថយន្ត នៅក្នុងខែកក្កដា ឆ្នាំ២០២៥។
យ៉ាងណាមិញ មុនឈានដល់ការផលិត Staria EV ក្រុមហ៊ុន Hyundai គ្រោងនឹងបញ្ចេញម៉ូឌែល Staria ថ្មីចំនួន២ ជាប្រភេទ Hybrid និងប្រភេទប្រើសាំង ម៉ាស៊ូតសុទ្ធ នាចុងឆ្នាំក្រោយ។
គួរដឹងថា Hyundai Staria ត្រូវបានកែរូបរាងថ្មីជាលើកដំបូងក្នុងឆ្នាំ២០២១ ពីម៉ូឌែលចាស់ Starex។ ឆ្នាំមុន ការលក់រថយន្ត Staria បានឡើងដល់ចំនួនជាង ៥ម៉ឺន ៤ពាន់គ្រឿង។ សម្រាប់ Staria EV នេះ Hyundai គ្រោងលក់ឱ្យបាន ១៥ ០០០ ដល់ ២ម៉ឺនគ្រឿង ក្នុង១ឆ្នាំ៕