/Week(15)/666679aa8b11a_1717991820_medium.jpg)
- ច័ន្ទ, 10 មិថុនា 2024 04:01
- ផលិតផលថ្មី
ត្រៀមលុយទៅ ព្រោះថា Ford ចាប់ផ្តើមផលិតឡានអគ្គិសនីជាប្រភេទ SUV ហើយ
- ច័ន្ទ, 10 មិថុនា 2024 04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមលុយទៅ ព្រោះថា Ford ចាប់ផ្តើមផលិតឡានអគ្គិសនីជាប្រភេទ SUV ហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតកម្មរថយន្តអគ្គិសនីទី២របស់ខ្លួនហើយ ដែលជាប្រភេទ SUV ម៉ូឌែល Explorer បើទោះបីជាទីផ្សារ EV ពេលនេះ ហាក់យឺតយ៉ាវក៏ដោយ។
រថយន្តអគ្គិសនីថ្មីរបស់ Ford នេះ ត្រូវបានផលិតក្នុងរោងចក្រក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ សម្រាប់ផ្គត់ផ្គង់ទីផ្សារអឺរ៉ុប បន្ទាប់ពីរោងចក្រនេះត្រូវបានដាក់ទុនអភិវឌ្ឍបន្ថែម ២ពាន់លានដុល្លារ ដើម្បីប្រែក្លាយទៅកន្លែង EV ដ៏មានគុណភាពខ្ពស់បំផុត។
SUV ធុនកណ្តាលនេះ នឹងត្រូវអភិវឌ្ឍដោយផ្អែកលើគ្រោងឆ្អឹង MEB របស់ Volkswagen ដែរ ពោលគឺដូចគ្នានឹងរថយន្ត ID.4 ផងដែរ។
Ford Explorer EV នឹងត្រូវបំពាក់អាគុយថ្មី NMC ដែលពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ។ ជាមួយគ្នានោះ វាគាំទ្រដល់ការសាកលឿន ពី ១០% ដល់ ៨០% ប្រើពេលតែ ២៥នាទីប៉ុណ្ណោះ។
រថយន្តនេះ មកជាមួយជម្រើសម៉ូទ័រអគ្គិសនី១ បំពាក់កញ្ចប់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនី២ បំពាក់កញ្ចប់អាគុយទំហំ ៧៩គីឡូវ៉ាត់ម៉ោង ដែលមានតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារឡើងទៅ នៅទីផ្សារអឺរ៉ុប៕