• 2024-06-05 08:18:14
  • ផលិតផលថ្មី

ក្រុមហ៊ុន​រថយន្តខ្មែរ GTV ប្រកាស​ចេញ​ភីកអាប់ខ្នាតធំថ្មីម៉ូឌែល គោព្រៃ-KOUPREY ប្រើម៉ាស៊ីន Hybrid តម្លៃជាង ៣ម៉ឺនដុល្លារ

  • 2024-06-05 08:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GTV Motor Cambodia នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤ បាន​ប្រកាស​ចេញរថយន្តភីកអាប់ថ្មី គឺម៉ូឌែល គោព្រៃ ដែលរួមមាន KOUPREY និង KOUPREY PRO តម្លៃជាង ៣ម៉ឺនដុល្លារ។

ប្រេនរថយន្តខ្មែរមួយនេះ បានបង្ហោះ​នៅលើផេក​របស់ខ្លួនថា រថយន្តដែល​​ត្រូវបានអភិវឌ្ឍរួមគ្នា​ជាមួយក្រុមហ៊ុន FOTON នេះ​ ជា​ត្រកូល​រថយន្តភីកអាប់​បែបប្រណិត ខ្នាតធំ ហាប់ណែន កម្លាំងខ្លាំង បំពាក់បច្ចេកវិទ្យាចុងក្រោយ ផ្តល់​ទំនុកចិត្ត​លើការ​បើកបរគ្រប់ស្ថានភាព​ផ្លូវ។

រថយន្តភីកអាប់នេះ ប្រើម៉ាស៊ីនម៉ាស៊ូត Cummins ចំណុះ 2.0 ជាបច្ចេកវិទ្យាអាមេរិក ជំនួយដោយ Turbo និងប្រព័ន្ធ​ហាយប្រ៊ីដ Bosch 48V-Hybrid ដែល​ជាបច្ចេកវិទ្យាអាល្លឺម៉ង់ និងដំណើរការជាមួយប្រអប់លេខ ZF ៨វគ្គអូតូ។

ទំហំរបស់​រថយន្ត KOUPREY នេះ គឺ ៥៦១៧ x ២០៩០ x ១៩១០ ដោយតួរថយន្ត ត្រូវបាន​រចនាម៉ូឌ​បែបទំនើប ជាស្ថាបត្យកម្ម​ដ៏ឆ្លាតវៃ ខណៈ​ចង្កៀងមុខក្រោយ ជាប្រភេទ LED។ វា​មាន​សមត្ថភាព​ដឹកបាន ៤,៥តោន និងកម្លាំងទាញសណ្តោងបាន ៣,៥តោន។ មិនតែប៉ុណ្ណោះ​ វាមានសមត្ថភាព​ទប់លំនឹង និងមានប្រព័ន្ធគ្រប់គ្រង​ដៃចង្កូតទន់រលូន ដោយប្រើប្រាស់​ដៃចង្កូតអេឡិចត្រូនិក។

ម៉ូឌែលរថយន្តនេះ បំពាក់មក​ជាមួយ​ប្រព័ន្ធជើងក្រោម​ដោយស្លាបប្រចៀនភ្លោះ និងប្រព័ន្ធបូមទប់លំនឹង​ចម្រុះជាច្រើន ហើយក៏មាន​ជម្រើសបន្ថែមបូមខ្យល់មកជាមួយផងដែរ ដើម្បីជំរុញ​ឱ្យតួរថយន្ត​មានលំនឹង​ពេលកំពុងបើកបរ។

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម