- 2024-05-29 07:50:45
- ព័ត៌មាន
គេគ្រប់គ្នា ផ្តោតលើរថយន្ត EV តែ Toyota វិញ ប្រកាសចេញម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី
- 2024-05-29 07:50:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេគ្រប់គ្នា ផ្តោតលើរថយន្ត EV តែ Toyota វិញ ប្រកាសចេញម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានប្រកាសចេញម៉ាស៊ីនចំហេះក្នុង គឺម៉ាស៊ីនសាំងប្រភេទថ្មី ផ្ទុយពីបណ្តាក្រុមហ៊ុននានាដែលកំពុងផ្តោតខ្លាំងលើរថយន្តអគ្គិសនី។ ការបង្ហាញចេញម៉ាស៊ីនរថយន្តថ្មីនេះ ធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាជាមួយក្រុមហ៊ុន Mazda និង Subaru កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ម៉ាស៊ីនថ្មីនេះ មានទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ហើយការដុតចំហេះរបស់វាគឺមិនប៉ះពាល់ដល់បរិស្ថាននោះទេ ពោលគឺប្រៀបដូចជាម៉ាស៊ីនអ៊ីដ្រូសែនដែរ។ នាពេលខាងមុខ ម៉ាស៊ីនចំហេះក្នុងប្រភេទថ្មីនេះ នឹងត្រូវបំពាក់លើរថយន្ត Hybrid និង Plug-in ដោយវានឹងដំណើរការជាមួយម៉ូទ័រអគ្គិសនី។
Toyota បានបញ្ជាក់ថា ការសម្រេចចិត្តអភិវឌ្ឍន៍ម៉ាស៊ីនថ្មីនេះ គឺជាការស្វែងរកជម្រើសថ្មីដើម្បីការបន្ថយការបញ្ចេញផ្សែង ក្រៅពីរថយន ពោលគឺ EV មិនមែនជាជម្រើសតែមួយគត់ដើម្បីសម្រេចបានអព្យាក្រឹត្យកាបូននោះទេ។ ក្នុងនោះ រថយន្ត EV សឹងតែមិនអាចគ្របដណ្តប់លើទីផ្សារសាកលបាន ១ភាគ៣ ផងនោះទេ ដោយកត្តាហេដ្ឋារចនាសម្ព័ន្ធ។
ស្របជាមួយគ្នាដែរ ក្នុងសន្និសីទនេះ Mazda ក៏បានបង្ហាញចេញម៉ាស៊ីនថ្មី (single and dual-rotor) សម្រាប់រថយន្តអគ្គិសនី ដែលត្រូវបានគេឃើញនៅក្នុងរថយន្ត MX-30 និង Iconic SP sports car concept។ វានឹងដើរតួនាទីជាម៉ាស៊ីនភ្លើងសម្រាប់សាកអាគុយ។ ចំណែក Subaru វិញ ក៏បានបង្ហាញចេញប្រព័ន្ធ Hybrid ជំនាន់ថ្មីផងដែរ៕