- 2024-05-24 09:19:28
- ព័ត៌មាន
ដំបូង! Elon Musk ថា ទាល់តែមានរនាំងពាណិជ្ជកម្មទើបទប់ទល់ក្រុមហ៊ុនឡានចិនបាន ឥឡូវលោកប្រែសម្តីបែបនេះទៅវិញ
- 2024-05-24 09:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូង! Elon Musk ថា ទាល់តែមានរនាំងពាណិជ្ជកម្មទើបទប់ទល់ក្រុមហ៊ុនឡានចិនបាន ឥឡូវលោកប្រែសម្តីបែបនេះទៅវិញ
ចន្លោះមិនឃើញ
នៅចាំបានទេ កាលពីខែមករា ឆ្នាំ២០២៤ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានព្រមានថា ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មណាមួយទេនោះ ក្រុមហ៊ុនរថយន្តចិននឹងកម្ទេចក្រុមហ៊ុនរថយន្តពិភពលោកច្រើនបំផុត។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសដំឡើងពន្ធគយ ៤ដង លើការនាំចូលរថយន្តអគ្គិសនីចិន ពោលគឺដំឡើងពី ២៥% ដល់ ១០០% ឯណោះ។ វិធានការនេះ ហាក់ដូចជាការចង់បានរបស់លោក Elon Musk ខាងលើនេះដែរ។
ប៉ុន្តែយ៉ាងណាមិញ ក្នុងសន្និសីទបច្ចេកវិទ្យាមួយនៅក្រុងប៉ារីសតាមរយៈវីដេអូខល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មេ Tesla រូបនេះ បែរជានិយាយថា លោកជំទាស់នឹងការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិកទៅវិញ។
លោកបញ្ជាក់ថា ទាំងក្រុមហ៊ុន Tesla និងរូបលោក មិនបានស្នើឱ្យមានការដាក់ពន្ធបែបនេះឡើយ។ លោកមានការភ្ញាក់ផ្អើលខ្លាំងចំពោះការប្រកាសរបស់ប្រធានាធិបតីអាមេរិក។ លោកអះអាងថា Tesla អាចប្រកួតប្រជែងបានយ៉ាងល្អនៅទីផ្សារប្រទេសចិន ដោយគ្មានពន្ធគយ ពោលគឺលោកពេញចិត្តនឹងការមិនយកពន្ធ៕