- 2024-05-15 03:49:29
- ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មរថយន្តអគ្គិសនីរវាងអាមេរិក និងចិន ផ្ទុះកក្រើកឡើងហើយ
- 2024-05-15 03:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមពាណិជ្ជកម្មរថយន្តអគ្គិសនីរវាងអាមេរិក និងចិន ផ្ទុះកក្រើកឡើងហើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសដំឡើងពន្ធគយ ៤ដង លើការនាំចូលរថយន្តអគ្គិសនីចិន ពោលគឺដំឡើងពី ២៥% ដល់ ១០០%។
ការសម្រេចដំឡើងពន្ធគយដ៏សម្បើមនេះ គឺជាការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មថ្មីមួយទៀត រវាងអាមេរិក និងចិន ដែលធ្វើឡើងដើម្បីការពារក្រុមហ៊ុនរថយន្តក្នុងស្រុក និងរក្សាការងាររបស់ប្រជាជនអាមេរិក ដោយបារម្ភខ្លាចរថយន្តធូរថ្លៃរបស់ចិន គ្របដណ្តប់នៅទីផ្សាររបស់ខ្លួន។
ក្រៅពីរថយន្តអគ្គិសនី រដ្ឋាភិបាលអាមេរិក ក៏បានដំឡើងពន្ធលើអាគុយលីចូមរបស់ចិន ពី ៧,៥% ដល់ ២៥%, រ៉ែសំខាន់ៗ ពី ០% ដល់ ២៥%, បន្ទះសូឡា ពី ២៥% ដល់ ៥០% និងបន្ទះឈីប ពី ២៥% ដល់ ៥០% ផងដែរ។
ចំពោះការដំឡើងពន្ធរបស់ក្រុងវ៉ាស៊ីងតោនខាងលើនេះ ត្រូវបានរដ្ឋាភិបាលក្រសួងការបរទេសចិន បញ្ចេញប្រតិកម្មទៅវិញថា ប្រទេសខ្លួននឹងចាត់វិធានការចាំបាច់ពេញលេញ ដើម្បីរក្សាសិទ្ធិស្របច្បាប់ និងផលប្រយោជន៍។
ចំណែកក្រសួងពាណិជ្ជកម្មចិន លើកឡើងថា ការសម្រេចចិត្តរបស់អាមេរិកនេះ នឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបានជំរុញឱ្យអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងលុបការដំឡើងពន្ធនេះចោលវិញ៕