• 2024-05-05 06:00:00
  • ផលិតផលថ្មី

BMW R 1250 GS Adventure ក្លាយជាម៉ូតូបែបផ្សងព្រេង ដ៏ពេញនិយមបំផុត!

  • 2024-05-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជាម៉ូតូបែបផ្សងព្រេង BMW R 1250 GS Adventure ដែលមានតម្លៃចាប់ពីខ្ទង់ 2 ម៉ឺនដុល្លារ នៅបរទេស។

ម៉ូតូ BMW នេះប្រើម៉ាស៊ីនសាំងចំណុះ 1254cc មានកម្លាំង 136 HP និងកម្លាំងរមួល 142 NM មានប្រព័ន្ធស្អំម៉ាស៊ីន Liquid-Cooled ប្រើចង្កឹះលេខ 6 វគ្គ ប្រភេទ Wet Clutch អាចរត់ដល់ល្បឿន Top Speed 190 KM/H។ វាមានកម្រិតស៊ីសាំងជាមធ្យម 5L/100KM ហើយមានធុងសាំងចំណុះ 30L ដែលចាក់មួយពេញអាចជិះបានដល់ 630 KM។

ម៉ូតូនេះប្រើកាំកង់មុខទំហំ 19 អ៊ីញ និង កាំកង់ក្រោយទំហំ 17 អ៊ីញ ខណៈប្រព័ន្ធបូមមុខជាប្រភេទ BMW Motorrad Telelever ទំហំ 37mm ជាមួយនឹងបូមរ៉ឺស័រមួយនៅចំកណ្តាល។ រីឯប្រព័ន្ធបូមក្រោយវិញ ជាប្រភេទ BMW Motorrad Paralever នៅជាប់ជាមួយសាក់ស៊ីអាលុយមីញ៉ូម និង មានបូមរ៉ឺស័រ Hydraulic ដែលអាចសារ៉េបាន។

ចំពោះប្រព័ន្ធហ្វ្រាំងវិញ ខាងមុខជាហ្វ្រាំងឌីសភ្លោះ ទំហំ 305mm មាន 4 ពីស្តុង និង ខាងក្រោយជាហ្វ្រាំងឌីសមួយ ទំហំ 275 មីល្លីម៉ែត្រ មាន 2 ពីស្តុង ហើយក៏មានជំនួយពីប្រព័ន្ធហ្វ្រាំង ABS ផងដែរ (BMW Motorrad Integral ABS Pro)។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់