• 2024-03-21 03:48:05
  • ផលិតផលថ្មី

ភីកអាប់ Isuzu D-Max ប្រើអគ្គិសនីសុទ្ធ នឹង​ផលិតនៅ​ក្នុងប្រទេសថៃ ឆ្នាំក្រោយ

  • 2024-03-21 03:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Isuzu បាន​បញ្ចេញ​គំរូភីកអាប់​រថយន្តអគ្គិសនីថ្មី​របស់​ខ្លួនជាលើកដំបូង គឺ​រថយន្ត Isuzu D-Max EV Concept ដែល​គ្រោង​នឹងផលិត​នៅក្នុងប្រទេសថៃ ឆ្នាំ​២០២៥ និងដាក់លក់​ក្នុងប្រទេសដទៃ​ទៀត​ដូចជាអង់គ្លេស អូស្ត្រាលី និងន័រវេ ជាដើម។

រថយន្តភីកអាប់អគ្គិសនី​នេះ ត្រូវបានអភិវឌ្ឍ​លើ​គ្រោងឆ្អឹង​តែមួយ​ដូច​នឹង​ម៉ាស៊ីនម៉ាស៊ូតដែរ។ វាបំពាក់​ម៉ូទ័រ​អគ្គិសនី​២នៅខាងមុខ និងខាងក្រោយ​មានកម្លាំងសរុប ១៣០គីឡូវ៉ាត់ និងកម្លាំងរមួល ៣២៥ញូតុនម៉ែត្រ ប៉ុង២ និងមានល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុង១ម៉ោង។

អាគុយ​របស់​រថយន្ត Isuzu D-Max មានទំហំ ៦៦,៩គីឡូវ៉ាត់ម៉ោង ដែល​អាចធ្វើដំណើរបានជាង ៣០០គីឡូម៉ែត្រ​ រាល់ពេលសាកពេញម្តង។

ក្រុមហ៊ុន Isuzu ប្រចាំ​ប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន ថៃ​គឺ​មូលដ្ឋាន​ផលិតយានយន្ត​ដ៏សំខាន់មួយ​ក្នុងពិភពលោក នូវចំនួន​ដ៏ច្រើន​ដែល​ផលិត​ក្នុង១ឆ្នាំ។ ក្នុងនោះ ថៃផលិតបាន ១,៨ ទៅ ១,៩លានគ្រឿង ដែល​ជាចំនួនខ្ពស់​ជាងគេនៅអាស៊ាន និងស្ថិតនៅលេខលំដាប់ទី១០ ក្នុងពិភពលោក៕

អត្ថបទ៖ សំភី

មតិយោបល់