- 2024-03-13 04:02:38
- ព័ត៌មាន
ពិព័រណ៌យានយន្តធំបំផុតនៅថៃខាងមុខនេះ គឺនឹងមានក្រុមហ៊ុនធំៗ ៤៩ ក្នុងពិភពលោកចូលរួម ក្នុងនោះ VinFast បង្ហាញខ្លួនជាលើកដំបូង
- 2024-03-13 04:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៌យានយន្តធំបំផុតនៅថៃខាងមុខនេះ គឺនឹងមានក្រុមហ៊ុនធំៗ ៤៩ ក្នុងពិភពលោកចូលរួម ក្នុងនោះ VinFast បង្ហាញខ្លួនជាលើកដំបូង
ចន្លោះមិនឃើញ
ពិព័រណ៌យានយន្តអន្តរជាតិក្រុងបាងកក ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់មួយរបស់ប្រទេសថៃ នឹងធ្វើឡើងលើកទី៤៥ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ៧ ខែមេសា ឆ្នា២០២៤ ក្រោមមូលបទ «The Mobility of Joyful Experiences។
ពិព័រណ៌នេះ ត្រូវបានរំពឹងថា នឹងមានក្រុមហ៊ុនរថយន្ត និងម៉ូតូធំៗ ចំនួន៤៩ ក្នុងពិភពលោកចូលរួម មកពីអឺរ៉ុប ជប៉ុន ចិន ឥណ្ឌា និងវៀតណាម។ ក្នុងនោះ ក្រុមហ៊ុនដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតគឺ ក្រុមហ៊ុនវៀតណាម VinFast ដែលនឹងបង្ហាញវត្តមានជាលើកដំបូង ដោយគ្រោងនាំយករថយន្តអគ្គិសនី VF7 និងភីកអាប់ ទៅដាក់តាំង។
រថយន្តថ្មីៗជាច្រើនម៉ូឌែល ដែលនឹងត្រូវដាក់បង្ហាញក្នុងពិព័រណ៌នេះរួមមានដូចជា Mercedes-Benz ONE-ELEVEN, Nissan Hyper Tourer Concept, Lotus Eletre Blends Electric Hyper SUV, Lotus EMIRA, The NEW JEEP WRANGLER 2024, New Volvo EX30, CHANGAN LUMIN MINI EV និង MG4 D។ ចំណែក Honda នឹងបញ្ចេញម៉ូតូអគ្គិសនី MOTOCOMPACTO៕