• 2024-03-06 02:30:16
  • ព័ត៌មាន

គាំង Facebook យប់មិញ! Elon Musk និង Mark Zuckerberg បង្ហោះឌឺដងគ្នាទៅវិញទៅមក

  • 2024-03-06 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ​ ជាព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើលខ្លាំងបំផុត​ក្នុងពិភពបណ្តាញសង្គម ដោយ Facebook និង Instagram របស់​ក្រុមហ៊ុន Meta ត្រូវបានគាំង Log in មិនចូល អស់រយៈពេលជាច្រើន ម៉ោង។

អ្នកប្រើប្រាស់​ជាច្រើន បាន​ចូលទៅប្រើប្រាស់ Platform ផ្សេងៗ ដូចជា TikTok, X, Telgram… ដើម្បីបង្ហោះសួរគ្នា និងប្រាប់គ្នាអំពីករណី Facebook down នេះ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺលោក Elon Musk ដែលជាម្ចាស់បណ្តាញសង្គម X ក៏បានបង្ហោះផ្លែផ្កា​បញ្ឆិតបញ្ឆៀង​លើការ error របស់ Facebook ផងដែរ។

ភ្លាមៗក្រោយ Facebook បានគាំងនោះ លោកបាន​សរសេរបង្ហោះនៅលើគណនី X ដោយ​បាន​ដាក់រូបភាព​ និង status ក្នុងន័យឌឺដងថា «ប្រសិនបើអ្នក​កំពុងអានការបង្ហោះមួយនេះ គឺមានន័យថា server របស់យើង​ កំពុងធ្វើការ»។ លោកចង់សំដៅថា បណ្តាញសង្គម X របស់លោក ពុំមានបញ្ហាគាំង​ server អ្វីឡើយ នៅដំណើរការធម្មតា មិនដូចបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta នោះទេ។

យ៉ាងណាមិញ ស្ថាបនិក​ Meta លោក Mark Zuckerberg ក៏បានបានប្រើបណ្តាញសង្គម X ជាកន្លែង​ដែលលោកបង្ហោះសារឌឺដងដាក់ Elon Musk វិញផងដែរ។ ក្នុងពេលដែល Facebook កំពុងគាំងនោះ លោក Mark Zuckerberg បាន​សរសេរថា «មនុស្ស​នឹង​មិននៅទីនេះ (X) ទៀតទេ នៅពេល​ដែល App របស់​ខ្ញុំទាំងអស់ ដំណើរការមកវិញ។ ខ្ញុំភ្នាល់ថា Elon នឹងភ្ញាក់ផ្អើលនៅពេល​អ្នកប្រើប្រាស់ជាច្រើន ចាកចេញពីទីនេះ»។

ក្រោយមកទៀត​ ពេល​ដែល​បញ្ហា Facebook ត្រូវបានដោះស្រាយរួច លោក Mark Zuckerberg បាន​សរសេរថែមចុងក្រោយថា «អ្នកអាចចាកចេញ​ពី App លាមកនេះបានហើយ»។

គួររំលឹកថា កាលពីឆ្នាំមុន លោក Elon Musk ក៏ធ្លាប់បាន​និយាយពីក្រុមហ៊ុន Meta ដែរថា ក្រុមហ៊ុនរបស់លោក Mark Zuckerberg នេះ បាន​ដើរតាមគន្លងផ្លូវ​ក្រុមហ៊ុន​របស់លោក ចំពោះការគិតថ្លៃ​សេវា​ប្រចាំខែពីអ្នកប្រើប្រាស់​ ដើម្បីបាន​ទទួលការ​បញ្ជាក់​គណនីផ្លូវការ ឬ Verified Account៕

អត្ថបទ៖ សំភី

មតិយោបល់