- 2024-02-20 04:07:18
- ព័ត៌មាន
ចំណតសាកភ្លើង EV របស់ Huawei គឺសាកតែ១វិនាទី ជិះបាន១គ.ម! អ៊ីចឹងសាកតែ១០នាទី ជិះបានដល់ ៦០០គ.ម
- 2024-02-20 04:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណតសាកភ្លើង EV របស់ Huawei គឺសាកតែ១វិនាទី ជិះបាន១គ.ម! អ៊ីចឹងសាកតែ១០នាទី ជិះបានដល់ ៦០០គ.ម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei Technologies បានដាក់ឱ្យប្រើប្រាស់ចំណតសាកភ្លើងដ៏លឿនបំផុតសម្រាប់រថយន្តអគ្គិសនី ពោលគឺប្រើរយៈពេលមិនចាញ់ការចាក់សាំងរថយន្តចំហេះក្នុងនោះទេ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតសាកភ្លើងល្បឿនលឿន ដែលស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Huawei Digital Power អាចសាកដល់ ៦០០គីឡូវ៉ាត់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺរាល់ការសាក ១វិនាទី នឹងជួយឱ្យរថយន្តអគ្គិសនី អាចធ្វើដំណើរបាន ១គីឡូម៉ែត្រ។ អ៊ីចឹងប្រសិនបើសាកតែ១០នាទី គឺអាចបើកដល់ចម្ងាយ ៦០០គីឡូម៉ែត្រដែលលឿនជាង Supercharger Station របស់ Tesla ២ដង។
គួរដឹងថា Huawei គ្រោងពង្រីកចំណតសាកភ្លើងល្បឿនលឿននេះដល់ចំនួន ១០ម៉ឺនទីតាំងឯណោះ នៅទូទាំងប្រទេសចិន ត្រឹមឆ្នាំ២០២៤ តាមរយៈកិច្ចសហការជាមួយម្ចាស់ដី និងតាមបណ្តាហាងនានា ដោយវាគាំទ្រការសាកជាមួយគ្រប់ម៉ូឌែលរថយន្តអគ្គិសនី៕