• 2024-02-02 07:44:23
  • ព័ត៌មាន

iOS 18 ត្រូវគេចាត់ទុកថា ជាការកែប្រែធំមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple

  • 2024-02-02 07:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple កំពុងតែត្រៀមរៀបចំសម្រាប់ការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការ iOS នៅលើ iPhone ដ៏សំខាន់បំផុតរបស់ខ្លួន ជាមួយនឹងការចាប់ផ្តើមនៅក្នុង iOS 18 នាពេលខាងមុខ។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg's Mark Gurman ។

គេរំពឹងថា iOS 18 នឹងត្រូវបានបង្ហាញនៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកក្នុងខែមិថុនា ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS នេះត្រូវបានគេចាត់ទុកជាកំណែ update ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Apple ។ ការផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវបញ្ញាសិប្បនិមិត្ត (AI) រួមទាំង Siri ដែលត្រូវបានកែលម្អជាមួយនឹងគំរូភាសាដ៏ធំស្រដៀងទៅនឹង ChatGPT ។

មុខងារ Siri នឹងបើកដំណើរការដោយស្វ័យប្រវត្តិ នៃកិច្ចការស្មុគស្មាញតាមរយៈការបញ្ជាដោយសំឡេង។ Apple ក៏មានបំណងដាក់បញ្ចូល RCS ដែលជាមុខងារផ្ញើសារដ៏សម្បូរបែបទៅក្នុងកម្មវិធី Messages របស់ខ្លួន ដោយនាំយកមុខងារដូច iMessage ទៅកាន់អ្នកប្រើប្រាស់ កាន់តែទូលំទូលាយបន្ថែមទៀត។ មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចែករំលែករូបថតជាមួយគុណភាពបង្ហាញខ្ពស់ (high resolution) ។ វាក៏នឹងអនុញ្ញាតឱ្យផ្ញើសារតាម WiFi និងកែលម្អការ chat ជាក្រុមផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់