- 2014-11-26 22:56:21
- ព័ត៌មាន
អ្នកប្រើត្អូញត្អែរថា អេក្រង់ iPhone 6/6 Plus ឆាប់ឆ្កូតបន្ទាប់ពីប្រើរយៈពេលខ្លី
- 2014-11-26 22:56:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើត្អូញត្អែរថា អេក្រង់ iPhone 6/6 Plus ឆាប់ឆ្កូតបន្ទាប់ពីប្រើរយៈពេលខ្លី
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅមានអ្នកប្រើប្រាស់មួយចំនួននិយាយថា iPhone 6/6 Plus ងាយនឹងកោង ហើយឥឡូវនេះទៀតសោតស្រាប់តែមានម្ចាស់ iPhone 6/6 Plus ជាច្រើននាំគ្នាត្អូញត្អែរថាអេក្រង់ iPhone 6/6 Plus របស់ពួកគេឆាប់ឆ្កូត។
មានអ្នកប្រើប្រាស់ជាច្រើនបាននាំគ្នាចូល Comment ក្នុងប្រអប់ Support នៃវិបសាយផ្លូវការរបស់ Apple ដោយត្អូញត្អែរថាអេក្រង់ iPhone 6/6 Plus របស់ពួកគេឆាប់ឆ្កូតក្រោយពីបានប្រើប្រាស់ប៉ុន្មានសប្ដាហ៍ ទោះបីជាពួកគេព្យាយាមថែទាំវាយ៉ាងណាក៏ដោយ (ទិន្នន័យក្នុង Apple Support គិតចាប់ពីខែកញ្ញា)។
ស្នាមឆ្កូតនៅលើអេក្រង់ iPhone 6 ដែលមិនបិទ Screen ប្លាស្ទិកសម្រាប់ការពារ
មានអ្នកប្រើប្រាស់មួយចំនួន Comment ក្នុង Apple Support ថាពេលដែលគេប្រើ iPhone 4s ឬ iPhone 5 (ដោយមិនបានបិទ Screen ប្លាស្ទិកការពារ) រយៈមួយឬពីរឆ្នាំមកហើយ អេក្រង់ទូរសព្ទរបស់ពួកវាមិនឃើញឆ្កូតនោះទេ។ ប៉ុន្តែដោយឡែកចំពោះ iPhone 6/6 Plus (មិនបិទ Screen ប្លាស្ទិកការពារ) ស៊េរីថ្មីរបស់ពួកគេវិញប្រើមិនទាន់បានប៉ុន្មានផងក៏ឆ្កូតបាត់ទៅហើយ។
ការដែលអ្នកប្រើប្រាស់ទាំងនោះប្រើប្រាស់ iPhone 6/6 Plus ដោយមិនបានបិទ Screen ប្លាស្ទិកការពារគឺដោយសារពួកគេគិតថាអេក្រង់ iPhone ស៊េរីថ្មីទាំងពីរម៉ូដែលរឹងមាំដូច iPhone 4s ឬ iPhone 5 ដែរ។
អ្នកប្រើប្រាស់ជាច្រើនដែលមានបញ្ហា iPhone 6/6 Plus ឆាប់ឆ្កូតអេក្រង់
ចំពោះអ្នកប្រើប្រាស់ខ្លះបានព្យាយាមទាក់ទងទៅកាន់ក្រុមការងាររបស់ Apple ដើម្បីសួរនាំពីបញ្ហានេះ តែដូចដែលអ្នកប្រើប្រាស់បានដឹងរួចមកហើយថាក្រុមហ៊ុន Apple ក៏ដូចជាក្រុមហ៊ុនអេឡិចត្រូនិកទូទៅមិនធានារ៉ាប់រងលើបញ្ហាខូចខាតផ្នែកខាងក្រៅទូរសព្ទនោះឡើយ។
Apple តែងតែបានប្រកាសក្ដែងៗថា អេក្រង់ iPhone 6/6 Plus ផលិតចេញពីកញ្ចក់រឹងមាំ និងធន់ជាងកញ្ចក់ដែលបំពាក់លើទូរសព្ទផ្សេងៗដែលកំពុងតែដាក់លក់លើទីផ្សារ តែនៅមិនបានបញ្ជាក់ថាតើកញ្ចក់ការពារលើ iPhone 6/6 Plus នោះជាប្រភេទ Gorilla Glass 3 ឬជាអ្វីឲ្យប្រាកដនោះទេ៕
អាន៖ ហាងនានាទប់មិនឈ្នះ iPhone តម្លៃទាបលក់ពីក្រុមហ៊ុន
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ appleinsider