• 2024-01-25 02:50:04
  • ព័ត៌មាន

ថៃ​ត្រៀមទទួលពរជ័យពីរ៉ែលីចូមដែល​ប្រើសម្រាប់​ផលិត​អាគុយ​ EV នៅឆ្នាំ២០២៦

  • 2024-01-25 02:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរ៉ែ​អូស្ត្រាលី បាន​ប្រកាសថា ការផលិត​រ៉ែ​លីចូម​នៅក្នុងខេត្ត Phangnga អាច​នឹង​ចាប់ផ្តើម​ក្នុងរយៈពេល ២ឆ្នាំ​ទៀត​គឺនៅឆ្នាំ​២០២៦ ដែល​កាន់តែជំរុញ​ប្រទេសថៃ មួយតង់ទៀត ឱ្យក្លាយ​ជាជង្រុក​រថយន្ត​អគ្គិសនី​ក្នុងតំបន់។

ក្រុមហ៊ុន Pan Asia Metals នៃប្រទេសអូស្ត្រាលី កំពុងរៀបចំ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​នៅក្នុងខែមីនាខាងមុខ សម្រាប់​គម្រោង Reung Kiet នៅក្នុងខេត្ត Phangnga ពោលគឺ​ជាទីតាំងរ៉ែ​លីចូម ដែល​ស្ថិតក្នុងតំបន់ Reung Kiet និង Bang I Tum។

ក្រសួង​ឧស្សាហកម្ម និង​រ៉ែនៃប្រទេសថៃ បាន​ព្យាករថា តំបន់ Reung Kiet ​អាច​នឹង​ផលិត​រ៉ែ​លីចូមប្រមាណជាង ១៦ម៉ឺនតោន ​សម្រាប់​យកទៅផលិត​អាគុយ​រថយន្តអគ្គិសនី។ ជារួម​តំបន់នេះ នឹង​អាច​ផលិតរ៉ែសម្រាប់អាគុយ​ទំហំ ៥០គីឡូវ៉ាត់ម៉ោង យ៉ាងហោចណាស់ក៏ ១លាន​អាគុយដែរ។

បើតាម​ក្រុមហ៊ុន Pan Asia Metals ក៏បានឱ្យដឹងដែរ ធនធានរ៉ែ​នៅតំបន់ Bang I Tum អាចនឹង​ធំជាងនៅតំបន់ Reung Kiet ប្រមាណពី ១០% ដល់ ៧០%។

តែយ៉ាងណាក៏ដោយ​ចំពោះ​ទំហំរ៉ែលីចូម​នៅក្នុងប្រទេសថៃ គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយ។ បច្ចុប្បន្ន​ អូស្ត្រាលី អាហ្សង់ទីន ឈីលី និងចិន ស្ថិតក្នុងចំណោម​អ្នកផ្គត់ផ្គង់​រ៉ែលីចូម​ធំៗ​ក្នុងពិភពលោក។

មន្រ្តី​ថៃម្នាក់ បានអះអាងកាលពី​សប្តាហ៍មុនថា នៅក្នុងខេត្ត Phangnga ត្រូវបានរកឃើញ​ថាមានរ៉ែលីចូម​ប្រហែល ១៤,៨លានតោនឯណោះ។ បើ​ពិតជាអ៊ីចឹងមែន នោះ​វា​នឹង​ធ្វើឱ្យថៃ ក្លាយ​ជាជម្រុករ៉ែលីចូម​ធំទី៣ ក្នុងពិភពលោក បន្ទាប់ពី​ប្រទេសបូលីវី និងអាហ្សង់ទីន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់