• 2024-01-11 03:52:33
  • ព័ត៌មាន

សាកលវិទ្យាល័យឌីជីថលកម្ពុជា! ក្រៅពីជំនាញ​ឌីជីថល ក៏មាន​ជំនាញ​ដំឡើងឡានអគ្គិសនី និង​និពន្ធបទភ្លេងដែរ

  • 2024-01-11 03:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យឌីជីថលកម្ពុជា បានបង្ហាញ​កម្មវិធីសិក្សា​ថ្នាក់មហាវិទ្យាល័យ ជំនាញវិជ្ជាជីវៈ ជំនាញ​គ្រប់គ្រងបណ្តាញសង្គម និង​ជំនាញ​ផ្នែកសិល្បៈសម័យ។

កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ និស្សិតអាចជ្រើសរើសបាន2ជំនាញតែម្ដង៖

ទី១-មហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស

ទី២-មហាវិទ្យាល័យខាងក្រោម១បន្ថែមទៀតដែល​ប្អូនពេញចិត្ត។

១- មហាវិទ្យាល័យទីផ្សារឌីជីថល

២-មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល

៣-មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល

៤-មហាវិទ្យាល័យកសិកម្មឌីជីថល

៥-មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម

-ថ្នាក់បរិញ្ញាបត្ររង

-ថ្នាក់បរិញ្ញាបត្រ

-និងបន្តយកអនុបណ្ឌិតបាន

-សិស្សពូកែប្រចាំសាលា ក៏អាចនិងបញ្ជូនរៀនបន្ថែមទៅបរទេស។

ផ្ដល់បង្រៀននិស្សិតគ្រប់គ្នា free បន្ថែមជំនាញវិជ្ជាជីវៈខ្លីដូចជា៖

-ស្រាវជ្រាវគ្រឿងអេឡិចត្រូនិច និងរៀនដំឡើងយានយន្ត។

-ដំឡើងឡានអគ្គិសនី

-ដំឡើងម៉ូតូអគ្គិសនី

-ដំឡើងកង់បីអគ្គិសនី

-ដំឡើង​សម្ភារៈ​អេឡិចត្រូនិច ផ្សេងទៀត។

ជំនាញគ្រប់គ្រង បណ្ដាញសង្គមគ្រប់ platform

-Facebook

-Tiktok

-Instagram

-youtube និង​បណ្ដាញសង្គមជាច្រើនទៀត

-រកចំណូល បណ្ដាញសង្គមគ្រប់ platform

-ការចរាចរណ៍ទិញដូរលក់ លើទីផ្សារអនឡាញទូទាំងពិភពលោក និងការរៀនសូត្រស្វែងយល់ពីការវិវត្តរបស់ ឌីជីថល ជារៀងរាល់ថ្ងៃ។

ជំនាញផ្នែកសិល្ប:សម័យ

-ដឹកនាំរឿង

-កាត់ត

-ឌីហ្សាញ

-និពន្ធមេឡូឌីទំនុកច្រៀងលក្ខណៈអន្តរជាតិ

-និពន្ធបទភ្លេង អន្តជាតិ

-រីមិចបទភ្លេង អន្តរជាតិ

-ច្រៀង សម្ដែង រាំ។

សាកលវិទ្យាល័យឌីជីថលកម្ពុជា ក៏បាន​ប្រកាស​ឱ្យដឹងពីការ​ផ្ដល់អាហារូបករណ៍

-មិនគិតថ្លៃសាលា ១០០​% រយៈពេល ៤​ឆ្នាំ

-ផ្ដល់​កន្លែងស្នាក់នៅ

-ថ្លៃទឹកថ្លៃភ្លើង

-អាហារ​បីពេល

-ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបាន ដែល​រៀនចប់សាលានឹងជួយស្វែងរកការងារឲ្យធ្វើ។

ទីតាំង៖ ផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចេញពីស្ពានអាកាសចោមចៅ ចម្ងាយ ១៦​គីឡូម៉ែត្រ សាងសង់លើផ្ទៃដី ២០ហិចតា។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី