- 2024-01-05 03:49:20
- ផលិតផលថ្មី
បច្ចេកវិទ្យា៥យ៉ាងដ៏ទាក់ទាញបំផុតដែលបំពាក់លើរថយន្តដំបូងគេរបស់ Xiaomi
- 2024-01-05 03:49:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យា៥យ៉ាងដ៏ទាក់ទាញបំផុតដែលបំពាក់លើរថយន្តដំបូងគេរបស់ Xiaomi
ចន្លោះមិនឃើញ
កាលពីចុងឆ្នាំកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនចិន Xiaomi បានបញ្ចេញរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួនហៅថា Xiaomi SU7 ដែលជាប្រភេទ Sedan។ ក្រុមហ៊ុន នឹងចាប់ផ្តើមផលិតរថយន្តនេះជាទ្រង់ទ្រាយធំ នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ។
រថយន្តនេះ មកជាមួយ Spec គួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះមានបច្ចេកវិទ្យា ៥យ៉ាង ដែលទាក់ទាញបំផុត។
១. បច្ចេកវិទ្យា E-Motor ដែលមកជាមួយ HyperEngine V6/V6s និង HyperEngine V8s ដែលអាចបង្កើតបានកម្លាំងដល់ ៤២៥គីឡូវ៉ាត់ និងកម្លាំងរមួល ៦៣៥ញូតុនម៉ែត្រ។
២. អាគុយ CTB Integrated Battery Technology ដែលមានគុណភាពខ្ពស់ជាងស្តង់ដារសាកលទៀតផង។ បើនិយាយពីទំហំអាគុយ គឺ ៧៣,៦គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរបាន ៦៦៨គីឡូម៉ែត្រ។
៣. Xiaomi Die-Casting ដែលជាបច្ចេកវិទ្យាថ្មីជួយមិនឱ្យភាពស្មុគ្រស្មាញក្នុងការផលិតរថយន្តនេះ។
៤. បើកបរស្វ័យប្រវត្តិ: រួមមានបច្ចេកវិទ្យា៣ គឺ Adaptive BEV, Road-Mapping Foundational Model និង Super-Res Occupancy។ វានឹងជួយដល់ភាពមើលច្បាស់កាន់តែប្រសើរឡើងរបស់រថយន្ត ទិសដៅ Navigation ក្នុងស្ថានភាពស្មុគ្រស្មាញ និងភាពត្រឹមត្រូវនៃការកំណត់ឧបសគ្គ។
៥. កាប៊ីនវៃឆ្លាត: ត្រូវបានឌីហ្សាញជាបែប «human-centric» មកជាមួយអេក្រង់ 3K ទំហំ ១៦,១អ៊ីញនៅចំកណ្តាល កុងទ័រឌីជីថល ទំហំ ៧,១អ៊ីញដែលអាច rotate និងអេក្រង់ HUD ទំហំ ៥៦អ៊ីញ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB