- 2024-01-04 07:58:33
- ព័ត៌មាន
រកឃើញថា ទឹកដីថៃមានបង្កប់ដោយរ៉ែមួយប្រភេទដែលអាចយកធ្វើជាអាគុយសម្រាប់រថយន្តអគ្គិសនី
- 2024-01-04 07:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញថា ទឹកដីថៃមានបង្កប់ដោយរ៉ែមួយប្រភេទដែលអាចយកធ្វើជាអាគុយសម្រាប់រថយន្តអគ្គិសនី
ចន្លោះមិនឃើញ
ក្រសួងឧស្សាហកម្មថៃ គ្រោងនឹងរុករករ៉ែ Lepidolite ដែលប្រើសម្រាប់ផលិតអាគុយលីចូមបំពាក់លើរថយន្តអគ្គិសនី នៅភាគខាងត្បូងប្រទេស។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីបានអង្កេតឃើញថា តំបន់មួយចំនួន នៅស្រុក Takua Thung ខេត្តមាត់សមុទ្រ Phangnga គឺមានបង្កប់ដោយរ៉ែប្រភេទនេះ។
ក្រសួងបានផ្តល់អាជ្ញាបណ្ណពិសេសក្នុងការរុករករ៉ែនេះ នៅតំបន់ចំនួន៣ ក្នុងស្រុកនេះ ក្នុងនោះរួមមានតំបន់ Ruangkiet និង Bang E-Thum ខណៈមានក្រុមហ៊ុនអូស្ត្រាលី២ ដែលសកម្មនៅក្នុងប្រទេសថៃ គឺក្រុមហ៊ុន Pan Asia Metals និង Matsa Resources។
ក្រុមមន្រ្តី កំពុងធ្វើការអង្កេតលម្អិតនៅតំបន់ Bang E-Thum ដើម្បីស្វែងរកតម្រុយនៃរ៉ែ។ ចំណែកតំបន់ Ruangkiet ត្រូវបានរំពឹងថា នឹងមានរ៉ែគ្រប់គ្រាន់សម្រាប់ផលិតអាគុយ ៥០គីឡូវ៉ាត់ម៉ោង បម្រើឱ្យរថយន្តអគ្គិសនី ១លានគ្រឿង។
រដ្ឋាភិបាលថៃ សង្ឃឹមថា នឹងប្រើប្រាស់រ៉ែនេះគាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនី និងធ្វើឱ្យប្រទេសថៃ កាន់តែក្លាយគោលដៅទាក់ទាញវិនិយោគកាន់តែច្រើនសម្រាប់ការផលិតរថយន្តអគ្គិសនី៕