- 2023-12-27 03:15:12
- ផលិតផលថ្មី
Zeekr ចាប់ផ្តើមផលិតរថយន្តដែលបំពាក់ប្រភេទអាគុយពិសេស ឬហៅថា Golden Battery
- 2023-12-27 03:15:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zeekr ចាប់ផ្តើមផលិតរថយន្តដែលបំពាក់ប្រភេទអាគុយពិសេស ឬហៅថា Golden Battery
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន Zeekr ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely បានចាប់ផ្តើមផលិតរថយន្តអគ្គិសនី Zeekr 007 ហើយ ដែលវាជាប្រភេទរថយន្តប្រណីត តែមានតម្លៃធូរថ្លៃចាប់ពី ៣ម៉ឺន ២ពាន់ដុល្លារ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺអាគុយដ៏ពិសេសរបស់វាតែម្តង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Zeekr បានបញ្ចេញរថយន្តស៊ីដែនម៉ូឌែល 001, ប្រភេទ MPV 009 និង X SUV ហើយសម្រាប់ម៉ូឌែល 007 ត្រូវបានឌីហ្សាញរូបរាងដ៏គួរឱ្យទាក់ទាញ ជាពិសេសគឺចង្កៀង LED ដែលរំលេចដោយអក្សរ The 1st ZEEKR 007។ គួរដឹងថា ប្រធានផ្នែកឌីហ្សាញរថយន្តនេះ គឺធ្លាប់ធ្វើការនៅក្រុមហ៊ុន Audi និង Bentley។
រថយន្ត Zeekr 007 មកជាមួយជម្រើសប៉ុង១ (RWD) និងប៉ុង២ (AWD)។ សម្រាប់ប៉ុង១ដែលរត់កង់ក្រោយ បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ៤១៥សេះ និងប៉ុង២ បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ៦៣៧សេះ។ យ៉ាងណាមិញ option ទាំង២ គឺបំពាក់អាគុយដ៏ធំនិងមានលក្ខណៈពិសេស ដែលក្រុមហ៊ុននេះបានហៅថា ជាអាគុយមាស ឬ Golden Battery។
អាគុយនេះ គឺជាប្រភេទ lithium iron phospate ដែលជួយដល់ការសាកលឿនបំផុត ពោលគឺចំណាយពេលសាកតែ ១៥នាទី អាចធ្វើដំណើរបានដល់ជាង ៥០០គីឡូម៉ែត្រ។ ជារួមសម្រាប់ ប៉ុង១ វាបំពាក់អាគុយទំហំ ៧៥,៦គីឡូវ៉ាត់ម៉ោង ធ្វើដំណើរបានដល់ចម្ងាយ ៦៨៨គីឡូម៉ែត្រ និងប៉ុង២ បំពាក់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ចម្ងាយ ៧៧០គីឡូម៉ែត្រ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB