- 2023-12-14 04:27:37
- ព័ត៌មាន
នាយករដ្ឋមន្រ្តីថៃ បារម្ភខ្លាចក្រុមហ៊ុនរថយន្តជប៉ុន តាមមិនទាន់ក្រុមហ៊ុនចិន
- 2023-12-14 04:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីថៃ បារម្ភខ្លាចក្រុមហ៊ុនរថយន្តជប៉ុន តាមមិនទាន់ក្រុមហ៊ុនចិន
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីវីស៊ីន បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តជប៉ុន អាចនឹងតាមមិនទាន់ក្រុមហ៊ុនចិន ក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ។
លោកបានថ្លែងកាលពីពេលថ្មីៗនេះថា លោកសូមអរគុណចំពោះក្រុមហ៊ុនជប៉ុន ដែលជួយដល់ចំណូលរបស់ប្រទេសថៃ ក្នុងរយៈពេល ៥០ឆ្នាំមកនេះ។ ប៉ុន្តែក្នុងសម័យកាលរថយន្តអគ្គិសនីនេះ ក្រុមហ៊ុនជប៉ុនហាក់ដូចជាដើរយឺតក្នុងការផលិតរថយន្តប្រភេទនេះដែលត្រូវតែបង្កើនល្បឿន ខណៈដែលក្រុមហ៊ុនចិន បាននឹងកំពុងដុតដៃដុតជើងផលិតយ៉ាងសម្បើម។
យ៉ាងណាក៏ដោយ លោកស្រេតថា បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងជួបជាមួយក្រុមហ៊ុនជប៉ុនធំៗ ដើម្បីរកលទ្ធភាពលើកទឹកចិត្តផ្នែកពន្ធ ប្រសិនបើពួកគេមានបំណងផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ។
គួរដឹងថា នាយករដ្ឋមន្រ្តីរូបនេះ ចាប់តាំងពីចូលកាន់តំណែងមក បានជំរុញខ្លាំងទៅលើការប្រើប្រាស់រថយន្តអគ្គិសនី និងព្យាយាមទាក់ទាញវិនិយោគលើឧស្សាហកម្មនេះទៀតផង ជាពិសេសក្រុមហ៊ុន Tesla។ កាលពីខែមុន លោក ស្រេតថា បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័ននានា ទិញរថយន្តអគ្គិសនីប្រើប្រាស់ ដើម្បីជំនួសរថយន្តចាស់ៗ ហើយបង្កើតស្ថានីយសាកភ្លើងឱ្យកាន់តែច្រើននៅទូទាំងប្រទេស។ ជាមួយគ្នានេះ គ្រប់សេវាដឹកជញ្ជូនសាធារណៈ ដូចជា រថយន្តក្រុង តាកស៊ី និងតុក-តុក ក៏នឹងត្រូវប្រើអគ្គិសនីផងដែរ។
ក្នុងឆ្នាំ២០២៣នេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ នឹងឈានដល់ ៨,៧% នៃគ្រប់រថយន្តទាំងអស់ ពោលគឺកើនឡើងពី ៣,៨% ក្នុងឆ្នាំ២០២២៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB