- 2023-12-13 02:56:28
- ព័ត៌មាន
គេឆ្ងល់ថា ម៉េចក៏ Mazda យឺតយ៉ាវផលិតរថយន្តអគ្គិសនីម្ល៉េះ? នេះហើយជាចម្លើយរបស់មេ Mazda
- 2023-12-13 02:56:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេឆ្ងល់ថា ម៉េចក៏ Mazda យឺតយ៉ាវផលិតរថយន្តអគ្គិសនីម្ល៉េះ? នេះហើយជាចម្លើយរបស់មេ Mazda
ចន្លោះមិនឃើញ
ខណៈដែលក្រុមហ៊ុនកាន់តែច្រើនហើយ បានផលិតរថយន្តអគ្គិសនី ដោយឡែកគេមើលឃើញថា ក្រុមហ៊ុនរថយន្តធំមួយរបស់ជប៉ុន គឺ Mazda ហាក់មិនបានចាប់អារម្មណ៍ខ្លាំងឡើយ លើរថយន្តមិនបញ្ចេញផ្សែងនេះ ដែលបង្កើតជាចម្ងល់យ៉ាងច្រើន ព្រោះថាមកដល់ពេលនេះ មានតែម៉ូឌែល MX-30 មួយគត់ដែលជារថយន្តអគ្គិសនី Mazda លក់នៅអាមេរិក ប៉ុន្តែក៏នឹងបញ្ចប់វាត្រឹមឆ្នាំ២០២៣ផងដែរ។
ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះជាមួយ Auto News លោក Masahiro Moro នាយកប្រតិបត្តិក្រុមហ៊ុន Mazda បានបញ្ជាក់ថា មូលហេតុចំពោះការមិនទាន់ប្រឡូកចូលទៅក្នុងការផលិតរថយន្តអគ្គិសនីគឺដោយសារតែតម្រូវការរថយន្តប្រភេទនេះ នៅមានភាពស្រពេចស្រពិលនៅឡើយ។
លោកបានលើកឡើងថា «នៅក្នុងទីផ្សារបច្ចុប្បន្ន គឺច្បាស់ណាជារថយន្តអគ្គិសនី ប៉ុន្តែវាទាន់ក្លាយជាតម្រូវការខ្ពស់នៅឡើយ។ ដូច្នះយើងមិនចាំបាច់ត្រូវប្រញាប់ផលិតវានោះទេ។ ពេលនេះយើងគ្រាន់តែបំពេញតាមតម្រូវការរបស់អតិថិជនប៉ុណ្ណោះ ពោលគឺតម្រូវការរថយន្តចំហេះក្នុង គឺនៅតែខ្លាំងដដែល។»
យ៉ាងណាមិញ ក្រុមហ៊ុន Mazda ក៏មិនព្រងើយកន្តើយដែរចំពោះការផលិតរថយន្តអគ្គិសនី ព្រោះវាជាតម្រូវការនាពេលអនាគត។ លោក Masahiro Moro បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនលោកមានផែនការផលិតរថយន្តអគ្គិសនី ៧ ឬ ៨ម៉ូឌែល ត្រឹមឆ្នាំ២០៣០ ដែលនឹងចូលរួមចំណែក ២៥-៤០% នៃការលក់របស់ខ្លួន។ ចំពោះផែនការនេះ ក្រុមហ៊ុន Mazda នឹងពឹងផ្អែកទៅលើក្រុមហ៊ុន Toyota ជាពិសេសគឺប្រព័ន្ធអេឡិចត្រូនិច និង Software រថយន្ត ដែលជួយកាត់បន្ថយការចំណាយវិនិយោគរបស់ Mazda។
លោកពន្យល់ថា មានរឿងជាច្រើនដែលក្រុមហ៊ុនមិនអាចធ្វើតែឯងបាននោះទេ គឺវាខុសគ្នាកាលពីពេលមុន ដែលជាក្រុមហ៊ុនប្រកួតប្រជែង ប៉ុន្តែឥឡូវគឺជាដៃគូសហការ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB