- 2023-12-12 02:49:04
- ផលិតផលថ្មី
តិចទៀត! ទាំងការរចនា និងការដំឡើង iPad របស់ Apple សុទ្ធតែចេញពីរោងចក្រនៅវៀតណាម
- 2023-12-12 02:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀត! ទាំងការរចនា និងការដំឡើង iPad របស់ Apple សុទ្ធតែចេញពីរោងចក្រនៅវៀតណាម
ចន្លោះមិនឃើញ
Apple បាននឹងកំពុងពង្រីកខ្លួនចូលប្រទេសវៀតណាមទៀតហើយ នូវធនធាន NPI (new product introduction) តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន BYD របស់ចិន ដើម្បីកាត់បន្ថយការពឹងផ្អែកលើសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។
គួរដឹងថា ធនធាន NPI នេះ គឺពាក់ព័ន្ធនឹងការងារជាមួយអ្នកផ្គត់ផ្គង់ទៅលើការឌីហ្សាញ និងការអភិវឌ្ឍនូវផលិតផលថ្មី។ ដំណើរការនេះ គឺទាមទារធនធានសំខាន់ៗពីភាគីទាំងពីរ។ រហូតមកដល់ពេលនេះ NPI ភាគច្រើនបំផុតរបស់ Apple សម្រាប់ iPad គឺបានធ្វើឡើងនៅក្រៅប្រទេសចិន។ ហើយចំពោះការពង្រីកវាចូលក្នុងប្រទេសវៀតណាមនោះ គឺជាការស្វែងរកធនធានអតិបរមា និងអ្នកជំនាញពីតំបន់ផ្សេងៗគ្នា។
គួររំលឹកថា កាលពីឆ្នាំ២០២២ Apple បានរើរោងចក្រដំឡើង iPad របស់ខ្លួន ចេញពីចិន ចូលទៅប្រទេសវៀតណាម តាមរយៈកិច្ចសហការជាមួយ BYD ផងដែរ។
ថ្មីៗនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា Apple នឹងមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំបំផុតនូវឧបករណ៍ iPad របស់ខ្លួន២ម៉ូឌែល ដែលមានអេក្រង់ ១២,៩អ៊ីញ និង ១០,៩អ៊ីញ ប្រភេទ OLED។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងបញ្ចេញ Apple Pencil ជំនាន់ទី៣ និង Magic Keyboards សម្រាប់ iPad ថ្មីនោះផងដែរ។ iPad ដែលនឹងមកដល់ឆ្នាំ២០២៤ខាងមុខនេះ នឹងកែរូបរាងថ្មីជាលើកដំបូង គិតចាប់ពីឆ្នាំ២០១៨មក៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB