/Week-(24)/6566f19e240b1_1701245340_medium.jpg)
- 2023-11-29 08:14:08
- ព័ត៌មាន
តិចទៀត អ្នកប្រើរថយន្តអគ្គិសនី មិនបាច់រង់ចាំសាកភ្លើងទៀតទេ
- 2023-11-29 08:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀត អ្នកប្រើរថយន្តអគ្គិសនី មិនបាច់រង់ចាំសាកភ្លើងទៀតទេ
ចន្លោះមិនឃើញ
គុណវិបត្តិដ៏ធំមួយរបស់រថយន្តអគ្គិសនី ដែលបង្អាក់ដល់បំណងប្រាថ្នារបស់អតិថិជនក្នុងការទិញរថយន្តប្រភេទនេះមកប្រើប្រាស់ គឺការចំណាយពេលយូរក្នុងសាកភ្លើងម្តងៗ។ យ៉ាងណាមិញ ជាសញ្ញាដ៏ល្អបំផុតមួយក្នុងការដោះស្រាយបញ្ហានេះ ដោយក្រុមហ៊ុនចិនចំនួនពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើអាជីវកម្មអាគុយរថយន្តអគ្គិសនីដែលអាចដោះដូរបាន។
តាមរយៈកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Geely និងក្រុមហ៊ុន Nio នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើប្រតិបត្តិការរួមគ្នាលើការអភិវឌ្ឍនូវស្តង់ដារួមនៃអាគុយដែលអាចដោះដូរ ជំរុញបច្ចកវិទ្យាដោះដូរអាគុយ និងការសាងសង់បណ្តាញដោះដូរអាគុយ។
ការពិតទៅវាមិនមែនជារឿងថ្មីណាស់ណាទេ ព្រោះថាកាលពីឆ្នាំ២០២១ ក្រុមហ៊ុន Geely ត្រូវបានរាយការណ៍ថា មានបំណងបង្កើតស្ថានីយដោះដូរអាគុយរថយន្តអគ្គិសនីចំនួន ៥០០០កន្លែង ត្រឹមឆ្នាំ២០២៥។ តែបន្ទាប់ពីនោះមក ក៏មិនមានព័ត៌មានអ្វីទៀតឡើយពីដំណើរការអភិវឌ្ឍន៍នេះ។
ជាមួយគ្នានេះដែរ គេរំពឹងថា ក្រុមហ៊ុន Geely ទំនងជាប្រើប្រាស់គំរូនៃការដោះដូរអាគុយរថយន្តអគ្គិសនីនេះ លើអាជីវកម្មតាក់ស៊ីរបស់ខ្លួនជាមុនសិន។
គួរដឹងថា ការដោះដូរអាគុយរថយន្តអគ្គិសនីនេះ គឺមានភាពងាយស្រួល និងចំណេញពេលបំផុត ដោយគ្រាន់តែយករថយន្តទៅស្ថានីយ ដើម្បីប្តូរអាគុយដែលជិតអស់ភ្លើង ហើយដាក់ជំនួសមកវិញនូវអាគុយដែលមានភ្លើងពេញស្រាប់ ចំណាយពេលប្រហែល៣នាទីប៉ុណ្ណោះ។ ចំពោះអាគុយដែលជិតអស់ភ្លើងនោះ នឹងត្រូវដាក់សាកបំពេញវិញម្តង។
គិតត្រឹមខែចុងខែវិច្ឆិកានេះ ក្រុមហ៊ុន Nio មានស្ថានីយដោះដូរអាគុយចំនួន ២១៦៣កន្លែង និងមានអាគុយសម្រាប់ដោះដូរចំនួនជិត ៣២លានគ្រឿងហើយ ក្នុងប្រទេសចិន។ ចំណែកនៅអឺរ៉ុប ក្រុមហ៊ុននេះមានស្ថានីយដោះដូរអាគុយចំនួន ៣០កន្លែង។ យ៉ាងណាមិញ សម្រាប់ការដោះដូរអាគុយនេះ គឺធ្វើឡើងចំពោះតែរថយន្តរបស់ក្រុមហ៊ុន Nio តែប៉ុណ្ណោះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB