- 2023-11-13 09:09:03
- ព័ត៌មាន
សោកស្តាយសម្រាប់ស្មាតហ្វូន Android ដែលបាត់បង់ឱកាសបំពាក់ឈីបភ្ជាប់ផ្កាយរណប តាមលែងទាន់ iPhone និង Huawei ហើយ
- 2023-11-13 09:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្តាយសម្រាប់ស្មាតហ្វូន Android ដែលបាត់បង់ឱកាសបំពាក់ឈីបភ្ជាប់ផ្កាយរណប តាមលែងទាន់ iPhone និង Huawei ហើយ
ចន្លោះមិនឃើញ
ការភ្ជាប់ទំនាក់ទំនងរបស់ស្មាតហ្វូនជាមួយផ្កាយរណបនៅតំបន់គ្មានសេវា (SOS) បានក្លាយជាបច្ចេកវិទ្យាថ្មីនៃទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន បន្ទាប់ពី Apple បានបញ្ចេញ iPhone 14 កាលពីឆ្នាំមុន។ បន្ទាប់មក ក្រុមហ៊ុនស្មាតហ្វូនដទៃក៏ព្យាយាមពង្រីកបច្ចេកវិទ្យានេះតាម Apple ដែរ តាមរយៈក្រុមហ៊ុនឈីប Qualcomm។ ជាមួយគ្នានោះ Huawei ក៏ទើបតែបានបញ្ចេញ Mate 60 Pro ដែលបំពាក់ឈីប Kirin 9000s ក្នុងការអនុញ្ញាតឱ្យស្មាតហ្វូននេះអាចខលតាមប្រព័ន្ធផ្សាយរណបផងដែរ។
យ៉ាងណាមិញ គួរឱ្យសោកស្តាយបំផុតសម្រាប់ស្មាតហ្វូន Android ដែលភាគច្រើនបំផុតប្រើឈីប Snapdragon របស់ Qualcomm ព្រោះថាក្រុមហ៊ុនឈីបអាមេរិកនេះ បានចែកផ្លូវគ្នាជាមួយក្រុមហ៊ុនផ្កាយរណប Iridium ហើយ។ មានន័យថា ស្មាតហ្វូនដែលប្រើឈីប Snapdragon គឺមិនទាន់មានបច្ចេកវិទ្យាដែលអាចភ្ជាប់ផ្កាយរណបនៅតំបន់គ្មានសេវាឡើយ។
ការពិតទៅ ក្រុមហ៊ុន Qualcomm បានបញ្ចេញឈីប Snapdragon 8 Gen 2 ដែលអាចឱ្យស្មាតហ្វូនភ្ជាប់ផ្កាយរណបបាន ដោយគ្រាន់តែតម្រូវឱ្យក្រុមហ៊ុនស្មាតហ្វូនបន្ថែមអង់តែនក្នុងស្មាតហ្វូនរបស់ខ្លួន។ ប៉ុន្តែដោយសារការបញ្ចប់កិច្ចព្រមព្រៀងរវាង Qualcomm និង Iridium ទើបមិនអាចធ្វើឱ្យវាចេញជារូបរាងប្រើប្រាស់បានឡើយ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB