• 2023-10-31 02:40:57
  • ផលិតផលថ្មី

Apple ប្រកាសចេញ​កុំព្យូទ័រ MacBook Pro និង iMacជាពិសេស​គឺ​ឈីបថ្មីមហាខ្លាំងចំនួន​៣

  • 2023-10-31 02:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានប្រកាស​ចេញ​នូវ​កុំព្យូទ័រស៊េរីថ្មីទាំង MacBook Pro (១៤អ៊ីញ និង ១៦អ៊ីញ) និង iMac (២៤អ៊ីញ) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៣។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យចាប់​អារម្មណ៍​បំផុត​នោះ គឺ Apple បាន​បង្ហាញចេញ​ឈីបថ្មី​ដ៏ខ្លាំង​បំផុត​ចំនួន៣ សម្រាប់​បំពាក់​លើកុំព្យូទ័រនេះ​ រួមមាន M3, M3 Pro និង​ M3 Max។

ឈីបថ្មីនេះ គឺ​ជាបច្ចេកវិទ្យា 3-nanometer ដែល​វា​មានទំហំ​តូចជាង​មុន ប៉ុន្តែមាន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ខ្ពស់។ លើសពីនេះ វា​ក៏ជួយ​ដល់ការសន្សំសំចៃ​ថ្មដល់ ៣៥% ឯណោះ ពោលគឺ​ជារួម​ អ្នកប្រើប្រាស់​អាចធ្វើការងារ​ច្រើន​ក្នុងពេលតែមួយ និង​លឿន តែប្រើ​ថាមពល​អស់តិច។

មិនតែ​ប៉ុណ្ណោះ វា​ក៏មក​ជាមួយ GPU ថ្មីដែល​បង្កើន​គុណភាពវីដេអូ និងរូបភាព សម្រាប់​បំពេញ​តម្រូវការបស់​ Gamer, Video Editor និង Influencer ជាដើម។

ចំពោះឈីប M3 ដែល​បំពាក់​នៅលើ​ MacBook Pro ថ្មីនេះ គឺ​មានលក្ខណៈពិសេស​មួយចំនួនដូចជា៖ អេក្រង់ Liquid Retina XDR ភ្លឺហ្មត់ច្បាស់, កាមេរ៉ា 1080p, Speaker ៦គ្រាប់, ថ្មកាន់ដល់ ២២ម៉ោង ហើយ​កុំព្យូទ័រដើរលឿនដូចគ្នា មិនថាដោតឌុយសាកថ្ម ឬអត់នោះទេ។

ឡេបថប MacBook Pro ដែលបំពាក់ឈីប M3 Pro គឺស័ក្តិសម​សម្រាប់​អ្នកសរសេរកូដ, អ្នកថតវីដេអូ, អ្នកស្រាវជ្រាវ, អ្នកជំនាញវេជ្ជសាស្រ្ត, អ្នកបង្កើតមាតិកា និង Gamer។ ទន្ទឹម​នឹង​នេះ បើវាបំពាក់ឈីប M3 Max គឺត្រូវនឹង​អ្នកជំនាញ​ដែល​កម្មវិធីច្រើន​ក្នុងពេលតែមួយដូចជា 3D artist, advanced video editor, machine learning programmer និង advanced gamer។

ចំណែក​កុំព្យូទរ័លើតុ iMac គឺបំពាក់ឈីប M3 ដែល​សំដៅទៅលើ​ម្ចាស់អាជីវកម្មតូចៗ, អ្នកប្រើប្រាស់លក្ខណៈគ្រួសារ និងជាសិស-និស្សិត។ វាបំពាក់​អេក្រង់ Expansive Retina, Wi-Fi 6E, កាមេរ៉ា FaceTime 1080p, studio-quality mics, Speaker ៦គ្រាប់, Touch ID និង​ងាយស្រួល​ភ្ជាប់​ជាមួយ iPhone ក្នុងការប្រើប្រាស់​មុខងារផ្សេងៗ៕

អត្ថបទ៖ សំភី

មតិយោបល់