• 2023-10-30 08:56:55
  • ព័ត៌មាន

ក្រុមហ៊ុន​ជប៉ុន​ផលិត​ប៊ូស៊ីដ៏​ល្បីល្បាញ​មួយ ត្រៀម​៣ពាន់លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍឈីប​សម្រាប់​រថយន្ត

  • 2023-10-30 08:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន Denso ដែល​ជាអ្នក​ផ្គត់ផ្គង់​គ្រឿងបង្គុំ​ឱ្យ Toyota ហើយ​ដែល​ភាគ​ច្រើន​ ប្រជាជនខ្មែរយើង​ស្គាល់​ក្រុមហ៊ុន​នេះ តាមរយៈ​ប៊ូស៊ីនោះ គឺ​នឹង​ត្រៀមកញ្ចប់វិនិយោគ ៣,៣ពាន់លានដុល្លារ ដើម្បី​អភិវឌ្ឍឈីប។

លោក Shinnosuke Hayashi បាន​និយាយ​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Japan Mobility Show នៅ​ក្រុងតូក្យូ កាលពីសប្តាហ៍មុន​ថា ការវិនិយោគនេះ​ នឹង​ត្រូវធ្វើឡើង​សម្រាប់​ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងគោល​បំណង​ផលិត​ឈីប​ដែល​មានកម្លាំងខ្លាំង សម្រាប់​ប្រើប្រាស់​ក្នុងយានយន្ត។

លោកបញ្ជាក់​ថា ការអភិវឌ្ឍ​ឈីបនេះ ជាការពង្រីក​ផលិតកម្ម និង​ក្រុមហ៊ុន​នឹង​បង្កើតសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត​ជាមួយក្រុមហ៊ុនផ្សេងៗ ពោលគឺ​គ្រោង​នឹង​សហការ​ជាមួយ​ Toyota និង​ក្រុមហ៊ុន​ដទៃ ទៅលើការអភិវឌ្ឍ Software រួមគ្នា សម្រាប់​រថយន្ត។

កាលពី​ដើមខែ​តុលានេះ ក្រុមហ៊ុន Denso បាន​ប្រកាស​ថា ខ្លួន​នឹង​វិនិយោគ​ ៥០០លានដុល្លារ​ទៅលើ​ SiC ដែល​ជាវត្ថុធាតុ​ដ៏សំខាន់​មួយ​​ក្នុងបន្ទះ​ឈីប ដោយ​ចូលរួមគ្នា​ជាមួយក្រុមហ៊ុនអាមេរិក Coherent៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី