- 2023-10-26 02:48:51
- ផលិតផលថ្មី
Prius 2024 ចេញហើយ រាងដដែលដូចស៊េរីមុន តែថែមបច្ចេកវិទ្យាថ្មី ៣ ឯតម្លៃចាប់ពីជាង ៣,៣ម៉ឺនដុល្លារ
- 2023-10-26 02:48:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius 2024 ចេញហើយ រាងដដែលដូចស៊េរីមុន តែថែមបច្ចេកវិទ្យាថ្មី ៣ ឯតម្លៃចាប់ពីជាង ៣,៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តដ៏មហាល្បីល្បាញគឺ Prius 2024 សម្រាប់ទីផ្សារអាមេរិក ដែលរក្សារូបរាងដដែលដូចស៊េរីមុនដែរ ប៉ុន្តែវាបានបន្ថែមបច្ចេកវិទ្យាថ្មីចំនួន៣ គឺអេក្រង់ Head up display, មុខងារ integrated streaming ដែលអ្នកប្រើប្រាស់អាចភ្ជាប់គណនី Apple ឬ Amazon Music របស់ពួកគេជាមួយរថយន្ត និងសំឡេងបិទបើកសោថ្មី (lock/unlock chime) គួរឱ្យទាក់ទាញ។
Toyota Prius 2024 នៅតែមានជម្រើស option SE, XSE និង XSE Premium ប៉ុន្តែមានតម្លៃថ្លៃជាងមុនបន្តិច ក៏ដោយសារតែការបំពាក់បច្ចេកវិទ្យាថ្មីៗ។ ក្នុងនោះ option SE តម្លៃ ៣៣ ៧៧០ដុល្លារ (ឡើងថ្លៃ ៣២៥ដុល្លារ), XSE តម្លៃ ៣៧ ០២០ដុល្លារ (ឡើងថ្លៃ ៣២៥ដុល្លារ) និង XSE Premium តម្លៃ ៤០ ៤៦៥ដុល្លារ (ឡើងថ្លៃ ២០០ដុល្លារ)។
រថយន្តនេះ ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៥០សេះ និងបំពាក់ម៉ូទ័រអគ្គិសនីមួយផលិតបានកម្លាំង ១៦១សេះ។ បើសរុបចូលគ្នាគឺវាផលិតបានកម្លាំងរហូតដល់ ២២០សេះ និងកម្លាំងរមួល ១៨៨ញូតុនម៉ែត្រ។ ជាមួយគ្នានេះ វាបំពាក់អាគុយទំហំ ១៣,៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរបាន ៧០គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង ប៉ុន្តសម្រាប់ option XSE និង XSE Premium បើកបាន ៦៣គីឡូម៉ែត្រ៕