• 2023-09-21 04:34:23
  • ព័ត៌មាន

អេមណាស់! iPhone 15 មាន​កន្លែងបង្ហាញ​ពី​ពេលវេលា​ប្រើដំបូង កាលបរិច្ឆេទ​ផលិត និង​រាប់វដ្តជីវិតថ្មទៀតផង

  • 2023-09-21 04:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ iPhone 15 នឹងអាច​ឆែក​ឃើញ​ពីការរាប់វដ្តជីវិតថ្ម ពេលវេលាប្រើ​លើកដំបូង និង​កាលបរិច្ឆេទ​នៃការផលិតស្មាតហ្វូន​របស់ខ្លួន។

ការបង្ហាញព័ត៌មាននេះ គឺសម្រាប់​តែ iPhone 15 ចំនួន៤ម៉ូឌែល​ ដែលបង្ហាញ​ចេញ​កាលពីសប្តាហ៍មុន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 17។ ដោយឡែក iPhone មិនមាន​កន្លែងបង្ហាញនេះឡើយ ទោះជាដំឡើង iOS 17 ក៏ដោយ។

ដើម្បីឃើញព័ត៌មាន​ទាំង៣នេះ គឺ​ចូលទៅកាន់ Setting --→ General --→ About។

គួរដឹងដែរថា គ្រប់​ iPhone 15 ក៏នឹង​មាន​បន្ថែម​មុខងារ​សុខភាពថ្ម​ថ្មីមួយផងដែរ ដោយកំណត់​មិនឱ្យស្មាតហ្វូន​នេះ សាកថ្មលើសពី ៨០% បានឡើយ ដើម្បីរក្សាអាយុកាល​ និងគុណភាពថ្ម។ យ៉ាងណាមិញ វាក៏នៅមានមុខងារ Optimized Battery Charging ដែលពេលសាកដល់ ៨០% គឺវានឹងមិនងាយសាកឡើងថែមទៀតទេ ដើម្បីកាត់បន្ថយពេលវេលា​កុំឱ្យឆាប់សាកពេញពេក ព្រមទាំងមួយទៀត None គឺ​មិនត្រូវការមុខងារជំនួយថ្មពេលសាកឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់