- 2023-09-20 03:01:29
- ផលិតផលថ្មី
Ford Ranger 2025 មិនត្រឹមតែចាក់សាំងទេ អាចសាកភ្លើងបានទៀត ជិះដល់ជិត ៥០គ.មដែរល្មមជិះក្នុងក្រុង
- 2023-09-20 03:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger 2025 មិនត្រឹមតែចាក់សាំងទេ អាចសាកភ្លើងបានទៀត ជិះដល់ជិត ៥០គ.មដែរល្មមជិះក្នុងក្រុង
ចន្លោះមិនឃើញ
Ford បានបញ្ចេញរថយន្ត Ford Ranger 2025 ដែលប្រើម៉ាស៊ីន Plug-in Hybrid ជាលើកដំបូង សម្រាប់ទីផ្សារអឺរ៉ុប និងអូស្ត្រាលី ដែលរថយន្តនេះអាចចាក់សាំងបានផង និងសាកភ្លើងផង ហើយពេលសាកពេញអាចធ្វើដំណើរបានចម្ងាយ ៤៥គីឡូម៉ែត្រ។
លោក Hans Schep អគ្គនាយកក្រុមហ៊ុន Ford ប្រចាំអឺរ៉ុប បាននិយាយថា រថយន្ត Ford Ranger Plug-in Hybrid នេះ នឹងជួយឱ្យអតិថិជនអាចបោះជំហានចូលក្នុងអនាគតនៃរថយន្តអគ្គិសនី ជាមួយទំនុកចិត្ត និងសមត្ថភាពកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ Ranger នៅតែជាអ្នកនាំមុខភីកអាប់ធុនកណ្តាលលើការច្នៃប្រឌីតជានិច្ច។
លោកអះអាងថា Ford Ranger នេះ គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការងារ ការកម្សាន្ត និងគ្រួសារ ដោយផ្តល់នូវការមិនបញ្ចេញផ្សែងក្នុងចម្ងាយខ្លី ហើយផ្តល់ការបើកបរ off-road ការដឹក និងសណ្តោងដ៏មិនគួរឱ្យជឿ។ ជាមួយនឹងបច្ចេកវិទ្យា Pro Power Onboard ដែលបំពាក់លើភីកអាប់នេះ គឺអាចផ្តល់ថាមពលដល់ប្រើប្រាស់វិញនៅកន្លែងការងារ និងការបោះតង់យ៉ាងងាយស្រួល ពោលគឺវាដើរតួជាម៉ាស៊ីនភ្លើង ដូច F-150 Lightning ដែរ។
Ford Ranger 2025 ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៣លីត្រ EcoBoost ៤ស៊ីឡាំង បំពាក់ជាមួយម៉ូទ័រអគ្គិសនី ១ ដែលអាចផលិតបានកម្លាំងសរុបលើសពី ២៧០សេះ។ តែយ៉ាងណាក៏ដោយ Ford មិនបានបញ្ជាក់ពីកម្លាំងរមួល និងទំហំអាគុយពិតប្រាកដរបស់រថយន្តនេះនៅឡើយទេ។
ការផលិតរថយន្តភីកអាប់នេះ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៤ ហើយនឹងប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០២៥៕