• 2023-09-14 09:45:18
  • ព័ត៌មាន

មិនទាន់​អស់ទេ! Apple នៅមាន​ព្រឹត្តិការណ៍​ធំក្នុងដៃ​១ទៀត ត្រៀម​បញ្ចេញ​នៅថ្ងៃ១៨​កញ្ញា​ខាងមុខនេះ

  • 2023-09-14 09:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបតែ​ប្រកាស​ចេញ​ iPhone 15 ដ៏កក្រើក​នៅទូទាំងពិភពលោក កាលពីយប់ថ្ងៃទី១២កញ្ញាកន្លងទៅនេះ។ ប៉ុន្តែក្រុមហ៊ុន​បច្ចេកវិទ្យាយក្សអាមេរិក​មួយ​នេះ នៅសល់​ព្រឹត្តិការណ៍មួយទៀត ដែល​អ្នកប្រើប្រាស់​ iPhone ទាំងអស់ កំពុងទន្ទឹង​រង់ចាំដែរនោះគឺ គឺ​ការបញ្ចេញ​ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី។

ក្រុមហ៊ុន Apple បានបញ្ជាក់​ថា ខ្លួន​នឹង​បញ្ចេញ​ជា​ផ្លូវការនូវ iOS 17 និង iPadOS 17 ជាផ្លូវការ​ពេញលេញ នៅថ្ងៃទី១៨​ ខែកញ្ញាខាងមុខនេះ។

គួរដឹងថា ក្នុងព្រឹត្តិការណ៍ WWDC 2023 កាលពីខែ​មិថុនា​កន្លងទៅ ក្រុមហ៊ុន Apple បាន​បង្ហាញ​រួចមកហើយ​នូវប្រព័ន្ធប្រតិបត្តិការ iOS 17 នេះ។ ក្នុងនោះវាមានការអាប់ដេត​​ថ្មីមួយចំនួនកម្មវិធី App ចំនួន៣ រួមមាន Phone, FaceTime និង Message ព្រមទាំង Name Drop និង AirDropដែល​អាច​ចែករំលែក​ឈ្មោះលេខទូរសព្ទដែល​បានរក្សាទុក ក៏ដូចជារូបភាពវីដេអូ ដោយគ្រាន់តែដាក់ iPhone ជាប់គ្នា។ ក្រៅពីនេះក៏មានកែប្រែ Widget និងមានការបន្ថែមមុខងារលើ Dynamic Island ផងដែរ។

បើតាម​វេបសាយ​របស់ Apple ឱ្យដឹងថា ស្មាតហ្វូន​ដែល​អាចដំឡើង iOS17 បានគឺចាប់ពី iPhone XR មកដល់ iPhone 15 រួមទាំង iPhone SE ចាប់ពីជំនាន់ទី២មក៕

អត្ថបទ៖ សំភី

មតិយោបល់